ការលក់ប្រេងក្រោមកិច្ចព្រមព្រៀងអាមេរិក-វ៉េណេស៊ុយអេឡា រំពឹងថានឹងឈានដល់ ២ពាន់លានដុល្លារ នៅចុងខែកុម្ភៈនេះ

2026/02/27 06:47:54 pm        74

រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Chris Wright បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋតិចសាស់ កាលពីថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ) ថា ចំណូលផ្នែកលក់នៅក្រោមកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងដ៏សំខាន់រវាងប្រទេសវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងឈានដល់ ២ពាន់លានដុល្លារ នៅចុងខែកុម្ភៈនេះ។

អាមេរិក បានគ្រប់គ្រងការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា ដែលជាសមាជិកអង្គការ OPEC មិនយូរប៉ុន្មានបន្ទាប់ពីកងកម្លាំងអាមេរិកចាប់ខ្លួនអតីតមេដឹកនាំរបស់ប្រទេសនេះគឺលោក នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមខែមករា ហើយចំណូលទាំងនោះ ត្រូវបញ្ជូនទៅមូលនិធិមួយក្នុងប្រទេសកាតា ដែលត្រួតពិនិត្យដោយអាមេរិក។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនពាណិជ្ជកម្ម Vitol និង Trafigura បានធ្វើទីផ្សារនិងជួញដូរចំណែកដ៏ធំបំផុតនៃប្រេងវ៉េណេស៊ុយអេឡា ក្រោមកិច្ចព្រមព្រៀងនេះ។

កាលពីដើមខែកុម្ភៈ លោក Wright បានព្យាករថា ការលក់ប្រេងពីវ៉េណេស៊ុយអេឡា នឹងឈានដល់ ៥ពាន់លានដុល្លារ ក្នុងពេលប៉ុន្មានខែប៉ុណ្ណោះ។ កំណើនការនាំចេញ កំពុងបញ្ជូនប្រេងឆៅ និងប្រេងឥន្ធនៈរបស់វ៉េណេស៊ុយអេឡា ត្រឡប់ទៅកាន់ទីផ្សារវិញ បន្ទាប់ពីភាពរអាក់រអួលអស់រយៈពេលជាច្រើនខែ ឬច្រើនឆ្នាំ។

លោក Wright បាននិយាយថា អតិថិជនកាន់តែច្រើននៅអាស៊ី និងអឺរ៉ុប កំពុងចរចាកិច្ចព្រមព្រៀងដើម្បីនាំចូលក្នុងពេលឆាប់ៗនេះ ដោយរំពឹងថា នឹងមានប្រេងចំនួន ៤០ លានបារ៉ែល ត្រូវបានលក់នៅចុងខែកុម្ភៈ ក្នុងតម្លៃប្រហែល ៥០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា គោលដៅលក់ដំបូងរបស់កិច្ចព្រមព្រៀងនេះគឺចន្លោះពី ៣០ លានទៅ ៥០ លានបារ៉ែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm