រុស្ស៊ី បានបាញ់មីស៊ីលដែលបំផ្លាញសន្ធិសញ្ញានុយក្លេអ៊ែរឆ្នាំ២០១៩ ជាមួយអាមេរិក ដាក់លើអ៊ុយក្រែន

2026/02/27 06:55:07 pm        102

អ្នកជំនាញបាននិយាយថា រូបភាពកម្ទេចកម្ទីពីការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន បង្ហាញយ៉ាងច្បាស់ថា ទីក្រុងមូស្គូ បានប្រើមីស៊ីលតម្រង់គោលដៅដ៏ចម្រូងចម្រាសប្រភេទ 9M729 ដែលកាលពីឆ្នាំ២០១៩ វត្តមានមីស៊ីលនេះបាននាំឱ្យលោកប្រធានាធិបតី Donald Trump ចាកចេញពីកតិកាសញ្ញានុយក្លេអ៊ែរដ៏សំខាន់មួយក្នុងអាណត្តិដំបូងរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកជំនាញបានផ្អែកការវិភាគរបស់ពួកគេលើរូបភាពនៃបំណែកមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរមួយនេះ ដែលប្រភពអនុវត្តច្បាប់អ៊ុយក្រែន បានផ្តល់ឱ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រ ហើយនោះជាភស្តុតាងច្បាស់ៗដំបូងគេដែលបានចេញផ្សាយរហូតមកដល់បច្ចុប្បន្ននេះ ដែលបញ្ជាក់ថារុស្ស៊ីបានប្រើប្រាស់អាវុធប្រភេទនោះ។

ការវាយប្រហាររាប់សិបដងលើអ៊ុយក្រែន ដោយប្រើមីស៊ីលប្រភេទនេះ គឺជាឧទាហរណ៍ដ៏គួរឱ្យកត់សម្គាល់មួយដែលថា វិធានការគ្រប់គ្រងអាវុធនុយក្លេអ៊ែរដែលកើតចេញពីសង្គ្រាមត្រជាក់ បានដួលរលំបាត់ទៅហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅខែកុម្ភៈ ឆ្នាំ២០២៦នេះ ពិភពលោកទើបតែបានមើលឃើញការផុតកំណត់នៃសន្ធិសញ្ញានុយក្លេអ៊ែរ New START ចុងក្រោយបង្អស់របស់អាមេរិក និងរុស្ស៊ី ដែលបានដាក់កម្រិតលើអាវុធយុទ្ធសាស្ត្ររបស់មហាអំណាចនុយក្លេអ៊ែរទាំងពីរ។

គួររម្លឹកថា ការអភិវឌ្ឍមីស៊ីល 9M729 របស់រុស្ស៊ី បានជំរុញឱ្យលោក Trump ដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដែលជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅឆ្នាំ២០១៩ ក្នុងអ្វីដែលលោកបាននិយាយថា ដោយសារតែមីស៊ីលបាញ់ចេញពីដីប្រភេទនេះ អាចហោះលើសពីដែនកំណត់ដែលត្រូវបានអនុញ្ញាត ៥០០គីឡូម៉ែត្រ។

ការិយាល័យរដ្ឋអាជ្ញាអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយកាលពីខែវិច្ឆិកាឆ្នាំមុនថា មីស៊ីល 9M729 មួយគ្រាប់ ដែលបាញ់ដោយរុស្ស៊ី កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ហោះបានចម្ងាយជាង ១.២០០គីឡូម៉ែត្រ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm