ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ដសៀមរាបរៀបចំពិព័រណ៍ផលិតផលខ្មែរ និង​បន្លែផ្លែ​ឈើ​លើក​ទី១៩

2026/02/27 07:17:43 pm        197

ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្ដសៀមរាប បានរៀបចំពិព័រណ៍ផលិតផលខ្មែរ និង​បន្លែ​ផ្លែ​ឈើលើកទី១៩ រយៈពេល៤ថ្ងៃ ដែលពិធីនេះ ធ្វើឡើងនៅសួនច្បារក្បែព្រះរាជដំណាក់ ក្រុង​សៀមរាប ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ពិព័រណ៌ផលិតផលនេះ ដើម្បី​ចូល​រួម​បំផុស​បំផុល​ដល់​ម្ចាស់កសិដ្ឋាននានាក្នុង និងក្រៅខេត្តយកនូវផលិតផលរបស់​ខ្លួន​មក​ដាក់​តាំង​ពិព័រណ៍​ចែក​ជូនដល់អ្នកខេត្តសៀមរាប និងដល់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមក​ទស្សនា​ខេត្ត​សៀមរាប ដើម្បីឈានដល់ការលប់បំបាត់នូវការនាំចូលបន្លែផ្លែឈើពីបរទេស ពិសេស ប្រទេស​ជិតខាង។ លោកបានបន្ដថា ខេត្តសៀមរាប ក្រៅពីវិស័យវិស័យទេសចរណ៍ ដែលជា​វិស័យ​អាទិភាព នៅមានវិស័យជាច្រើនទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​រួម​ចំណែក​ដល់​កិច្ច​អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្ត ក្នុងនោះវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផល សំខាន់​ៗ​ដូចជា ផលិតផលកែច្នៃ មានប្រហុក សាច់ក្រក នំ ព្រមទាំងការ​រក្សា​បាន​នូវ​អត្ត​សញ្ញាណ​របស់​ខ្លួន​ជាដើម។

លោកបានឱ្យដឹងថា ក្រៅពីផលិតផល កសិ-ឧស្សាហកម្ម ក៏មានដំណាំរួមផ្សំដូចជា បន្លែ និង​ផ្លែ​ឈើ ហើយបច្ចុប្បន្ន ផលិតផល ទាំងនេះ កសិករយើងអាចផលិតបានមួយចំនួនធំ ដែល​ប្រកប​ដោយ​គុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ប៉ុន្តែ​បរិមាណ​តម្រូវ​ការ​ចំពោះបន្លែ និងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។

លោកបន្ថែមថា សហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តសៀមរាប កំពុងតែ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ​ប៉ុន្ដែការផលិតរបស់យើងនៅមានកម្រិត និងពុំទាន់ធានា បានទៅតាម​តម្រូវ​ការ​ប្រើប្រាស់​នៅឡើ​យ នាំឱ្យមានការហូរចូលនូវផលិតផលពីបរទេសជាច្រើន ដែលរាប់ទាំងទំនិញ បន្លែ​ផ្លែឈើ ត្រី សាច់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយនេះ ផលិត​ផល​ក្នុង​ស្រុកក៏មានការជួបប្រទះនូវការលំបាក ក្នុងការប្រកួតប្រជែងផលិតផលរបស់ខ្លួន ជាមួយ​ផលិតផល​នាំចូល។ លោកស្នើឱ្យផលិតករក្នុងស្រុកត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការ​វេច​ខ្ចប់ ​ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និង តាម​តម្រូវ​ការ​អ្នក​ប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។

ឯកឧត្ដម សំហេង បូរា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍នេះ ជា​ព្រឹត្ដិការណ៍ប្រចាំឆ្នាំ ក្នុងគោល​បំណង​ជំរុញ​លើក​កម្ពស់ និង​បង្ហាញ​ពី​សក្ដានុពល​ផលិតផល​ខ្មែរ និង​ផ្គូរផ្គងធុរៈជននៅក្នុងប្រទេស ដែលមានការចូលរួមពីបណ្ដាសហគ្រាសក្រុមហ៊ុនជាច្រើន ដែ​ល​ធ្វើឱ្យមានការទាក់ទាញអ្នកទេសចរជាតិនិងអន្ដរជាតិផងដែរ បង្កើនសកម្មភាពពាណិជ្ជកម្ម ជា​ពិសេស ជំរុញនូវសេដ្ឋកិច្ចជាតិនៅមូលដ្ឋាន។ ពិព័រនេះ ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្ដិករណ៍ សេវាករ អ្នកនាំចេញនាំចូលផ្លែឈើ អ្នកដាំដុះបន្លែ​ផ្លែ​ឈើម​ក​ពី​តាម​បណ្ដា​ខេត្ដ និង​នៅ​ក្នុង​ខេត្ដជាដើម។ឯកឧត្ដមបានបន្ដថា ពិព័រណ៌ មានការដាក់តាំងលក់ផលិតផលខ្មែរ ដែល​មានគុណភាព ជាផផលិតផលដោយកូនខ្មែរ។

សូម​បញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមាន​ការ​ចូលរួម​គាំទ្រ​ពី​រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត រួមមាន៖ មន្ទីរ-ស្ថាប័នចំណុះខេត្ត អង្គការ សមាគម សហគមន៍ កសិដ្ឋាន ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ និង «ផ្សារចុង​សប្តាហ៍​» ​នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)ចំនួនជាង១១០ស្តង់ពិព័រណ៍ នឹង​ដាក់តាំងបង្ហាញ-លក់ទំនិញសម្គាល់ភូមិសាស្រ្ត ផលិតផលកសិកម្ម បន្លែផ្លែឈើស្រស់ ផលិត​ផល​សិប្បកម្ម តម្បាញ សូត្រ វត្ថុអនុស្សាវរីយ៍ ត្បូងមានតម្លៃ គ្រឿងអលង្ការ អាហារនិងភេសជ្ជៈ ផលិត​ផលហាឡាល និងសេវាកម្មធនាគារ ជាដើម៕ អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm