លេខាធិការដ្ឋាន IDP ពិនិត្យលើសេចក្តីព្រាងបឋមរបាយការណ៍វាយតម្លៃ នៃការអនុវត្ត IDP ២០១៥–២០២៥

2026/02/27 07:22:17 pm        198

ប្រធានលេខាធិការដ្ឋាន IDP បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋម នៃរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្ត IDP ឆ្នាំ២០១៥–២០២៥ ដើម្បីពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យ មុននឹងរៀបចំតាក់ តែងសេចក្តីព្រាងបឋមរបាយការណ៍។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋម នៃរបាយការណ៍ វាយតម្លៃចុងអាណត្តិនៃការអនុវត្ត IDP ឆ្នាំ២០១៥–២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែល ទទួលបន្ទុកចូលរួមអនុវត្តគោលនយោបាយ IDP និងសមាជិកលេខាធិការដ្ឋាន IDP គោលបំណងដើម្បីពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យ និងស្នើសុំការពន្យល់បន្ថែមលើចំណុចមួយចំនួនពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មុននឹងលេខាធិការដ្ឋានយកទៅរៀបចំតាក់តែង សេចក្តីព្រាងបឋមរបាយការណ៍។

ឯកឧត្តមអគ្គលេខាធិការរង ជម្រាបជូនថា យោងតាមការណែនាំក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥, លេខាធិការដ្ឋាន IDP ត្រូវរៀបចំរបាយការណ៍ ស្តីពីការវាយតម្លៃការអនុវត្ត គោលនយោបាយ IDP ចុងអាណត្តិ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត មុននឹងបញ្ចប់អាណត្តិនៃការអនុវត្ត។ ឯកឧត្តម ក៏បានជម្រាបជូនអំពីទិសដៅការងារសំខាន់ៗរបស់លេខាធិការដ្ឋាន IDP ដែលត្រូវបំពេញជាបន្តបន្ទាប់ដូចជា ការបញ្ចប់ការរៀបចំ សេចក្ដីព្រាងបឋម របាយការណ៍ស្តីពីការវាយតម្លៃការអនុវត្តគោលនយោបាយ IDP ចុងអាណត្តិ ក្នុងដើមខែមេសា ឆ្នាំ២០២៦, ការ រៀបចំកិច្ចប្រជុំអន្តរក្រសួងក្នុងខែឧសភា ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ សេចក្តីព្រាងបឋមរបាយការណ៍, ការបញ្ជូនសេចក្ដីព្រាង របាយការណ៍នេះ ទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមខែមិថុនា ឆ្នាំ២០២៦, និងការស្នើដាក់សេចក្តី ព្រាងរបាយការណ៍ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។

បន្ទាប់ពីស្តាប់ការធ្វើបទបង្ហាញ ស្តីពីលទ្ធផលវិភាគបឋម សម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្ត គោលនយោបាយ IDP ដោយក្រុមការងារលេខាធិការដ្ឋាន IDP អង្គប្រជុំបានធ្វើការ៖ ១)ពិនិត្យ និងស្រាយបំភ្លឺលើទិន្នន័យ មួយចំនួន នៃសូចនាករសមិទ្ធកម្មគន្លឹះកម្រិតយុទ្ធសាស្ត្រ និងវិស័យ, ២)ពិនិត្យពិភាក្សាលើវិធានការរបស់ក្រសួង ស្ថាប័នមួយចំនួន ដែលបាននិង កំពុងអនុវត្ត និង ៣) ពិនិត្យពិភាក្សាលើលទ្ធផលវិភាគប្រសិទ្ធភាពនៃយន្តការស្ថាប័នរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្ត គោលនយោបាយ IDP ក្នុងរយៈពេលអនុវត្ត១០ឆ្នាំកន្លងមក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm