ប្រទេស​ដា​ណឺ​ម៉ាក​និយាយ​ថា ខ្លួន​នឹង​មិន​ធ្វើ​សមាហរណកម្ម​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ទេ​

2022/03/23 05:53:02 pm        914

​ដាណឺម៉ាក៖ លោកស្រី​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក Mette Frederiksen បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ជនភៀសខ្លួនអ៊ុយ​ក្រែ​ន​នឹង​មិន​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​សង្គម​របស់​ដា​ណឺ​ម៉ាក​ទេ ហើយ​គួរតែ​ជំនួស​មកវិញ​ដោយ​ការ​វិល​ត្រឡប់​ទៅ​កសាង​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ បន្ទាប់ពី​ជម្លោះ​បញ្ចប់។

សេចក្ដីថ្លែងការណ៍​រប​ស់​លោក​ស្រី​កើតឡើង​ មួយ​សប្ដាហ៍​បន្ទាប់ពី​ប្រទេស​នេះបាន​អនុម័ត​ច្បាប់​ពិសេស​មួយ​ ដោយផ្ដល់​សិទ្ធិ​ឲ្យ​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ទទួល​បាន​ឱកាស​ការងារ ​និង​ការអប់រំ​ក្នុង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ។ យោង​តាម​សារព័ត៌មាន AP ថ្លែង​អំឡុង​ការ​ជជែក​ដេញដោល​នៅ​សភា លោកស្រី​នាយករដ្ឋមន្ត្រី Frederiksen បាន​និយាយ​ថា ពាក្យ​ថា​ជនភៀសខ្លួនមានន័យថា​ គឺជា​ផ្ដល់​សិទ្ធិ​ឲ្យ​ស្នាក់​បណ្ដោះអាសន្ន ដូច្នេះ​អ្នក​ត្រូវតែ​ត្រឡប់​ទៅ​វិញ​ និង​ជួយ​កសាង​ប្រទេស​កំណើត​របស់​អ្នក​នៅពេល​អ្នក​ទទួលបាន​ឱកាស​។ ការ​ធ្វើ​បែបនេះ​នឹង​ផ្ដល់ឱកាស​ឲ្យ​យើង​ជួយ​ជនភៀសខ្លួន​ដទៃទៀត​។

​សភា​របស់​ប្រទេស​ដា​ណឺ​ម៉ាក​បានអនុម័ត​ច្បាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​ដែល​ផ្តល់​ការអនុញ្ញាតឱ្យ​ស្នាក់នៅ​រយៈពេល​ពីរ​ឆ្នាំ​ដល់​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន ​ជាមួយនឹង​ជម្រើស​ដើម្បី​បន្ត​រយៈពេល​មួយឆ្នាំ​បន្ថែមទៀត​។ ​ច្បាប់​នេះ​ក៏​ផ្តល់​សិទ្ធិ​ឱ្យ​ជនភៀសខ្លួន​ទទួលបាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ទទួលបាន​ការងារ ការអប់រំ និង​សុខុមាលភាព​សង្គម​ផងដែរ​។ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​បាន​និយាយថា ​មនុស្ស​ ១០​លាន​នាក់​ឥឡូវនេះ​បាន​ភៀសខ្លួន​ទាំង​នៅក្នុង​ និង​ខាងក្រៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយសារតែ​ការវាយលុក​របស់​រុស្ស៊ី​។ ​ប្រជាជន​ចំនួន​ ៣.៥​លាន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​ទៅកាន់​ប្រទេសជិតខាង ហើយ​មនុស្ស​ប្រមាណ ៦.៥លាន​នាក់​ផ្សេងទៀត​ត្រូវគេ​គិតថា ​ត្រូវបាន​ផ្លាស់​ទីលំនៅ​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm