គ្រូបង្គោលក្លិបបាល់ទាត់ Brentford លោក Keith Andrews បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលនឹងរក្សារូបលោកនៅបន្តដឹកនាំក្រុមដល់ឆ្នាំ២០៣២។
បុរសសញ្ជាតិអៀកឡង់រូបនេះ បានមកជំនួសតំណែងលោក Thomas Frank កាលពីខែមិថុនា ខណៈដែលក្លិបបច្ចុប្បន្នកំពុងឈរលេខ ៧ នៅ Premier League ហើយក៏កំពុងសម្លឹងរកកៅអីមួយនៅអឺរ៉ុបរដូវកាលក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។
លោក Keith Andrews ពីមុនគឺជាផ្នែកមួយនៃក្រុមការងារគ្រូបង្វឹកដោយលោកជាគ្រូបង្វឹក រៀបចំបាល់ Set-Piece។
ក្រោមការដឹកនាំរបស់បុរសវ័យ ៤៥ ឆ្នាំរូបនេះ គេឃើញ Brentford ឈ្នះ ១២ ស្មើ ៤ ក្នុងចំណោម ២៧ ប្រកួតនៅ Premier League ដោយកំពុងឈរលេខ ៧ មាន ៤០ ពិន្ទុពីក្រោម Liverpool លេខប្រាំដែលមាន ៤៥ ពិន្ទុ។
Brentford នឹងត្រូវជួបជាមួយក្រុមបាតតារាង Burnley ចុងសប្តាហ៍នេះនៅ Premier League៕ អត្ថបទ៖នាង សុភាវុធ

