ក្រុមប្រឹក្សាបរធនបាល SDF ពិនិត្យលទ្ធផលលើទម្រង់ហិរញ្ញប្បទាន ដើម្បីធានាចីរភាពការអភិវឌ្ឍជំនាញ

2026/02/27 08:59:02 pm        55

ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការសិក្សាស្រាវជ្រាវ ពីទម្រង់ ហិរញ្ញប្បទាន រយៈពេលមធ្យម និងវែង ដើម្បីធានាចីរភាពការអភិវឌ្ឍជំនាញសម្រាប់កម្ពុជា និងការកែសម្រួលរចនាសម្ព័ន្ធអង្គភាព ប្រតិបត្តិ SDF ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម និងឧកញ៉ា ជា អនុប្រធាន សមាជិកក្រុមប្រឹក្សាបរធនបាល និងអង្គភាពប្រតិបត្តិ SDF ដើម្បីត្រួតពិនិត្យលើលទ្ធផល ការសិក្សាស្រាវជ្រាវទម្រង់ ហិរញ្ញប្បទាន និងការកែសម្រួលរចនាសម្ព័ន្ធអង្គភាពប្រតិបត្តិ SDF ដើម្បីបន្តបេសកកម្មអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យកាន់តែមាន ប្រសិទ្ធភាព។

អង្គប្រជុំបានពិនិត្យលើបទបង្ហាញ ស្តីពីលទ្ធផលការសិក្សាលើទម្រង់ហិរញ្ញប្បទានរយៈពេលមធ្យម និងវែង ដើម្បីធានាចីរភាព ក្នុងការអភិវឌ្ឍជំនាញសម្រាប់កម្ពុជា ដែលបានសិក្សាយ៉ាងហ្មត់ចត់ ពីក្រុមជំនាញស្រាវជ្រាវឯករាជ្យ ដែលផ្អែកលើបទពិសោធន៍ក្នុង តំបន់អាស៊ាន និងអន្តរជាតិ ដើម្បីស្វែងរកគំរូហិរញ្ញប្បទានដែលមានលក្ខណនវានុវត្តន៍, ប្រសិទ្ធភាព, វិសាលភាព និងមានការទទួល ខុសត្រូវរួមរបស់ភាគីពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដើម្បីគាំទ្រការអភិវឌ្ឍមូលធនមនុស្ស ទាំងបរិមាណ និងគុណភាព ដោយឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត និងចូលរួមសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យ ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ បន្ថែមលើនេះ ក្រុមប្រឹក្សាបរធនបាលក៏បាន ពិនិត្យ និងផ្តល់ជាអនុសាសន៍ លើសំណើ ការកែសម្រួលរចនាសម្ព័ន្ធ SDF ក្នុងគោលបំណងសម្រួចយន្តការការងារឱ្យកាន់តែរហ័សរហួន និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។

ជាលទ្ធផល, អង្គប្រជុំបានឯកភាពជារួមថា ការអភិវឌ្ឍជំនាញប្រកបដោយចីរភាពក្នុងរយៈពេលមធ្យម និងវែងនៅកម្ពុជា ចាំបាច់ត្រូវពឹងផ្អែកលើទម្រង់ហិរញ្ញប្បទានដែលមានស្ថិរភាព, អាចព្យាករណ៍បាន ជាពិសេសត្រូវមានស្មារតីចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល វិស័យឯកជន និងបុគ្គល។ ផ្អែកលើសេចក្តីសម្រេចនេះ, អង្គភាពប្រតិបត្តិ SDF នឹងធ្វើការសម្រួចលទ្ធផល នៃកិច្ចពិភាក្សា ស្របតាមអនុសាសន៍ និងទិសដៅដែលបានផ្តល់ដោយក្រុមប្រឹក្សាភិបាល ហើយរៀបចំជាផែនទីបង្ហាញផ្លូវ ស្តីពីទម្រង់ ហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីគាំទ្រការអភិវឌ្ឍជំនាញ និងកម្លាំងពលកម្មនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm