Ronaldo ទិញភាគហ៊ុន ២៥% វិនិយោគក្លិបនៅលីគទីពីរអេស្ប៉ាញ Almeria

2026/02/27 02:08:57 pm        139

ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បាន​ក្លាយ​ជាម្ចាស់​មួយ​ផ្នែក​នៃ​ក្លិប​បាល់​ទាត់​នៅ​លីគ​ទីពីរ​អេស្ប៉ាញ Almeria ក្រោយទិញយកភាគហ៊ុនវិនិយោគ ២៥%។

ខ្សែ​ប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានសម្រេចទិញយកភាគហ៊ុនក្លិបអេស្ប៉ាញមួយនេះ ដែល​កំពុង​កាន់​កាប់​ភាគហ៊ុនធំដោយក្រុមអ្នកវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីតដែលដឹកនាំដោយលោក Mohammed Al-Khereiji។

ខណៈ​ដែលព័ត៌មានហិរញ្ញវត្ថុមិនត្រូវបានប្រាប់ឱ្យដឹង Ronaldo បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​ថា​ ខ្លួនមានគំនិតសុទិដ្ឋិយមក្នុងការដឹកនាំក្លិបោ្យទទួលបានជោគជ័យនាថ្ងៃអនាគត។

កាលពីឆ្នាំមុនក្រុមហ៊ុនរបស់លោក Al-Khereiji, SMC Group បានទិញយកភាគហ៊ុនធំរបស់ Almeria ពីលោក Turki Al-Sheikh ដែលជានាយកអាជ្ញាធរកំសាន្តទូទៅ របស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត។

Cristiano Ronaldo បានចំណាយពេលពេញ ៩ ឆ្នាំនៅអេស្ប៉ាញជាមួយ Real Madrid ដែលគេបានឈ្នះជើងឯក La Liga ពីរលើក និង Champions League បួនលើកមុនផ្លាស់ទៅ Juventus នៅឆ្នាំ ២០១៨។

បច្ចុប្បន្នប្រកបអាជីពនៅក្លិបបាល់ទាត់ Al-Nassr នៃលីគអារ៉ាប៊ីសាអ៊ូឌីត Ronaldo បានក្លាយជាកីឡាករដែលមានប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ១៧៧ លានផោនក្នុងមួយឆ្នាំ។

ក្លិបបាល់ទាត់ Almeria ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៩ បច្ចុប្បន្នកំពុងឈរលេខ ៣ នៅលីគទីពីរអេស្ប៉ាញ Segunda Division តាមពីក្រោយក្រុមកំពូលតារាង Real Racing ពីរពិន្ទុខណៈនៅសល់ ១៥ ប្រកួតទៀតចប់រដូវកាល៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am