ប្រេស៊ីល រងភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ខណៈចំនួនអ្នកស្លាប់ដោយសារទឹកជំនន់បន្តកើនឡើងមិនឈប់

2026/02/27 10:19:15 pm        140

អាជ្ញាធរប្រេស៊ីល បាននិយាយថា ការខូចខាត និងការរំខានជាច្រើនបានកើតមានឡើងនៅរដ្ឋ Minas Gerais កាលថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ) បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតកាលពីយប់ថ្ងៃពុធ បានបន្តវាយប្រហារតំបន់នេះ ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងគ្រោះមហន្តរាយបំណាក់ដីនាពេលថ្មីៗនេះ បានកើនឡើងដល់ ៥៩នាក់។

ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកជនរងគ្រោះ ចាប់តាំងពីគ្រោះមហន្តរាយបានចាប់ផ្តើមនៅល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ ដែលបណ្តាលឱ្យមានទឹកជំនន់ បំណាក់ដី ធ្វើឱ្យផ្ទះសម្បែងដួលរលំ និងបង្ខំឱ្យសាលារៀនត្រូវបានបិទទ្វារ។ នាយកដ្ឋានពន្លត់អគ្គិភ័យរបស់រដ្ឋ បាននិយាយថា មនុស្ស ១៥ នាក់នៅតែបាត់ខ្លួន ហើយមនុស្សជាង ៥.៥០០ នាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។

វិទ្យាស្ថានឧតុនិយមប្រេស៊ីល Inmet បានព្យាករនៅព្រឹកថ្ងៃព្រហស្បតិ៍ថា នឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងបន្ថែមទៀត រួមជាមួយនឹងខ្យល់កន្រ្តាក់ ហើយបានព្រមានពីហានិភ័យនៃការដាច់ចរន្តអគ្គិសនី មែកឈើបាក់រលំ ទឹកជំនន់ និងរន្ទះបាញ់ ដែលអាចឆក់យកអាយុជីវិតប្រជាជន។

អ្នកវិទ្យាសាស្ត្រនិយាយថា អាកាសធាតុអាក្រក់កំពុងកើតឡើងញឹកញាប់ជាងមុននៅទូទាំងពិភពលោក ដោយសារតែបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស។ គ្រោះធម្មជាតិដ៏កំណាចបែបនេះ មិនមែនជាលើកទីមួយទេសម្រាប់ប្រេស៊ីល ដោយកាលពីខែឧសភា ឆ្នាំ២០២៤ ទឹកជំនន់ដ៏ធំនៅភាគខាងត្បូងរដ្ឋ Rio Grande do Sul បានសម្លាប់មនុស្សយ៉ាងតិច ១៨៥នាក់ និងបំផ្លាញស្ទើរតែគ្រប់យ៉ាងដែលត្រូវការសម្រាប់សកម្មភាពសេដ្ឋកិច្ច ជាមួយនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុមានចំនួនលើសពី ១,៩ ពាន់លានដុល្លារអាមេរិក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm