រុស្ស៊ី៖ កាសែតរុស្ស៊ីគាំទ្រដោយវិមានក្រឹមឡាំង Komsomolskaya Pravda បានចុះផ្សាយចំនួនទាហានរុស្ស៊ីយ៉ាងច្រើន ដែលត្រូវគេគិតថាបានស្លាប់ក្នុងសង្គ្រាមនៅអ៊ុយក្រែន មុនពេលលុបចោល។

របាយការណ៍មួយចេញផ្សាយតាម online កាលពីថ្ងៃអាទិត្យ ដោយសំអាងប្រភពពីក្រសួងការពារជាតិបានរាយការណ៍ថា ទាហានរុស្ស៊ីចំនួន ៩.៨៦១នាក់បានស្លាប់ និង ១៦,១៥៣នាក់បានរងរបួសចាប់តាំងពីចាប់ផ្ដើមសង្គ្រាម ជាការរាប់ចំនួនដែលបានបង្ហាញកាលពីថ្ងៃចន្ទ។ នោះជាចំនួនខ្ពស់ដាច់ជាងចំនួនទាហានដែលទីក្រុង Moscow បានប្រកាសជាផ្លូវការថាមានត្រឹម ៤៩៨នាក់។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកសារព័ត៌មាន Komsomolskaya Pravda បានលុបចោលវិញ។ ពុំមានសេចក្ដីថ្លែងការណ៍បឋមណាមួយចេញពីកាសែតនេះ ស្ដីពីរបាយការណ៍នេះនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយនានា និងក្រុមអ្នកតាមដានសង្គ្រាមជាច្រើននៅតែមានចម្ងល់ ជុំវិញអត្ថន័យរបស់កាសែតនេះដោយមួយចំនួនបង្ហាញថា ពុំមានព័ត៌មានបញ្ជាក់ពីការស្លាប់របស់ទាហានរុស្ស៊ី ត្រូវបានផ្ដល់នៅក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងការពារជាតិកាលពីថ្ងៃអាទិត្យនោះទេ៕
អត្ថបទ៖ សុខមាន