សហព័ន្ធកីឡាវាយកូនបាល់អាស៊ី(ATF)នឹងសម្រេចក្នុងឆ្នាំ២០២៦ ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលានប្រកួត

2026/02/27 10:28:47 pm        295

សហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិ (ATF) គាំទ្រការស្នើសុំ របស់ លោក ទេព រិទ្ធិវិទ្ធអគ្គលេខាធិការ សហព័ន្ធ​កីឡាវាយ​កូន​បាល់​កម្ពុជា និងជាអនុប្រធាន​សហព័ន្ធ​កីឡាវាយកូនបាល់​អាស៊ី​ទទួល​បន្ទុក​ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍​យុវជន​ក្រោម​១៨​ឆ្នាំ និងផ្នែកគ្រូបង្វឹក ក្នុងការដាក់ឲ្យគ្រូបង្វឹកស្ថិតលើទីលាន អំឡុងការប្រកួតរបស់ថ្នាលយុវជន ដើម្បី​មាន​សិទ្ធ​ផ្ដល់​ព័ត៌មាន​ដល់កូនក្រុមបានទាន់ពេលវេលា ក្នុងការកែតម្រូវ ឬបំពេញចំណុចខ្វះខាត ដែលអាចធានា​បាន​នូវ​ការ​អភិវឌ្ឍ​សមត្ថភាព​កាន់​តែមានប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់ លោក ទេព រិទ្ធិវិទ្ធ នាកន្លងថ្មីៗនេះ ក្នុងការប្រកួត​កីឡាវាយ​កូន​បាល់​អន្តរជាតិអាស៊ីវគ្គជម្រុះប្រចាំតបន់អាស៊ីអាយុក្រោម១៤ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុង​នាមលោកផ្ទាល់ ដែលជាតំណាងសហព័ន្ធកម្ពុជា និងសហព័ន្ធអាស៊ី លោកពិតជាមានមោទនភាព ដែលសំណើរនេះ ត្រូវ​បាន​អន្ដរជាតិគាំទ្រ និងអនុវត្តឲ្យចាប់ផ្ដើមអនុវត្ត ចាប់ពីឆ្នាំ២០២៦ នេះ ដោយរាប់ពីការធ្វើម្ចាស់ផ្ទះវគ្គជម្រុះទ្វីបអាស៊ី នៅ​កម្ពុជា​តទៅ ។

លោកថា នេះគឺជាចលករថ្មីមួយ ដើម្បីជំរុញទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ក៏ដូចជាអត្តពលិកវ័យក្មេងក្នុងតំបន់ និង​ទ្វីប បានខិតខំប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតមានភាពល្អប្រសើរ ដោយ ពីមុនៗ គ្រូបង្វឹកមិនមានសិទ្ធិនៅទីលាន មិន​បាន​គាំទ្រ ឬផ្តល់ព័ត៌មានអ្វីដល់កីឡាករ ឬកីឡាការិនីរបស់ខ្លួននោះទេ នៅពេលកំពុងប្រកួត។ ដូច្នេះឥឡូវនេះ សហព័ន្ធ​វាយកូនបាល់អាស៊ី អនុញ្ញាត ឱ្យមានគ្រូបង្វឹកអាចមាន សិទ្ធិឈរនៅលើលានប្រកួតសម្រាប់វ័យអាយុ ក្រោម​១២​ឆ្នាំ ​ដល់ក្រោម១៨ឆ្នាំ ដោយនៅពេលដែល អត្តពលិករបស់ខ្លួនមានកំហុសអាចកែប្រែស្ថានភាពបានភ្លាមៗ ក្នុង​អំឡុង​ពេល​ប្រកួត​ ក្រោយទទួលបានការណែនាំ។ឮ

សូមបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនអាស៊ី (ATF)អនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ជំហ៊ាន​បន្ត​ប្រទេស​វៀតណាម​នឹង​ចាប់​អនុវត្ត ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាវាយកូបាល់ ទាំងក្នុងតំបន់ និងទ្វីប ពិសេសកម្រិតយុវជនថ្នាល ដើម្បីឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែងកម្រិតពិភពលោកនាថ្ងៃអនាគតដ៏ខ្លីខាងមុខ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        360

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm