សហព័ន្ធកីឡាហែលទឹកពិភពលោកសម្រេចលុបចោលការប្រកួតលោតទឹកនៅប្រទេសម៉ិកស៊ិក

2026/02/27 10:37:41 pm        253

World Aquatics ដែលជាស្ថាប័នគ្រប់គ្រងអន្តរជាតិសម្រាប់កីឡាក្នុងទឹក បានឱ្យដឹងនាពេលថ្មីៗនេះ ថាការប្រកួតកីឡាហែលទឹកពិភពលោកដែលគ្រោងធ្វើនៅដើមខែមីនានៅប្រទេសម៉ិកស៊ិកត្រូវបានលុបចោល។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​ ក្រោយ​ការ​ចាប់​ខ្លួន​និង​ការ​ស្លាប់​របស់​មេ​ក្រុម​ជួញដូរ​គ្រឿងញៀនធំបំផុត​​របស់​ម៉ិកស៊ិក ជាពិសេស​ក្នុង​រដ្ឋ Jalisco។

អង្គភាពកីឡាហែលទឹករបស់ពិភពលោកមួយនេះបានបន្តថា "World Aquatics នៅក្នុងការពិគ្រោះយោបល់ជាមួយ Aquatics Mexico សហព័ន្ធម៉ិកស៊ិកនៃប្រភេទកីឡាហែលទឹក និងលោតទឹក បានសម្រេចចិត្តលុបចោលការប្រកួត World Aquatics Diving World Cup នៅ Zapopan ប្រទេសម៉ិកស៊ិក" ។ "សុវត្ថិភាព និងការចូលរួមរបស់អត្តពលិកទាំងអស់នៅតែជាអាទិភាពជាមូលដ្ឋានសម្រាប់ World Aquatics"។

ការចាប់ខ្លួន និងការស្លាប់របស់ Nemesio Oseguera ដែលត្រូវបានគេស្គាល់ថាជា "El Mencho" ដែលជាស្តេចគ្រឿងញៀនរបស់ប្រទេសនេះ បានបង្កឱ្យមានឧប្បត្តិហេតុហឹង្សាជាបន្តបន្ទាប់ ភាគច្រើននៅក្នុងទីក្រុង Guadalajara រដ្ឋធានីនៃរដ្ឋ Jalisco ដែលជាកន្លែងគ្រោងរៀបចំការកីឡាហែលទឹកជើងពិភពលោក។

ការប្រកួតកីឡាហែលទឹកពិភពលោកត្រូវបានកំណត់ពេលប្រកួតពីថ្ងៃទី ៥-៨ ខែមីនា ហើយត្រូវបានគេមើលឃើញថាជាផ្នែកសំខាន់នៃការត្រៀមលក្ខណៈរបស់អត្តពលិកហែលទឹក និងលោតទឹកម៉ិកស៊ិកត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ​ ២០២៨ ដែលរៀបចំនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក៕ អត្ថបទ៖នាង សុភាវុធ

 


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        294
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        366

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm