បាល់ទាត់៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup រវាង Liverpool និង Manchester City គួរតែត្រូវផ្លាស់ចេញពីកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ នេះជាសំណើរបស់អភិបាលក្រុងទាំងពីរ។ ការប្រកួតគ្រោងធ្វើឡើងនៅចុងសប្តាហ៍ថ្ងៃទី១៦ និង ១៧ ខែមេសាខាងមុខ។

យ៉ាងណាក្តីដោយសារមធ្យោបាយធ្វើដំណើរតាមរថភ្លើងនៅទីក្រុងឡុងដ៍ កំពុងស្ថិតក្រោមការជួសជុលធ្វើឱ្យអ្នកគាំទ្រក្រុមទាំងពីរជួបនឹងការលំបាក ក្នុងការធ្វើដំណើរដោយត្រូវចំណាយច្រើន។ បើសិនធ្វើដំណើរតាមរថភ្លើង អ្នកគាំទ្រមិនចំណាយច្រើនទេលើការហូបចុកស្នាក់នៅ តែដោយសារបញ្ហាខាងលើអ្នកគាំទ្រត្រូវបើកបររថយន្តដោយផ្ទាល់ចំណាយពេលយូរ រឺធ្វើដំណើរតាមជើងយន្តហោះចំណាយលុយច្រើន។ សូមបញ្ជាក់ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀតគឺជាជំនួបរវាង Chelsea និង Crystal Palace ដែលគ្រោងធ្វើនៅកីឡដ្ឋាន Wembley ផងដែរ តែក្រុមទាំងពីរមិនមានបញ្ហាឡើយដោយសារមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ស្រាប់៕
អត្ថបទ៖នាង សុភាវុធ