រដ្ឋបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូសភាបារាំង និងរដ្ឋសភាកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងឈ្វេងយល់ពីស្ថានភាពជនភៀសសឹក

2026/02/27 11:38:35 pm        145

ខេត្តសៀមរាប៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Thomas LAM ដោយមានការសម្របសម្រួលពីគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភានិងជាអនុប្រធានក្រុមមិត្តភាពសភាកម្ពុជា-បារាំងបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នាសាលប្រជុំសាលាខេត្តសៀមរាប។

ក្នុងឱកាសបដិសណ្ឋារកិច្ចនោះ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសោមនស្សរីករាយចំពោះវត្តមានគណៈប្រតិភូសភាបារាំងនិងរដ្ឋសភាកម្ពុជា ដែលបានជ្រើសរើសទឹកដី ប្រវត្តិសាស្ត្រសៀមរាបអង្គរ ជាគោលដៅឈ្វេងយល់ពីទិដ្ឋភាពនយោបាយនិងសន្តិសុខ។

ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិរក្សប្រាសាទបុរាណ ដែលក្នុងនោះប្រទេសបារាំងគឺជាដៃគូយុទ្ធសាស្ត្រដ៏សកម្ម និងមិនអាចខ្វះបានសម្រាប់កម្ពុជា។

បន្ថែមលើកិច្ចការអភិរក្ស ដំណើរទស្សនកិច្ចនេះក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើទិដ្ឋភាពមនុស្សធម៌ផងដែរ ដោយឯកឧត្តម ឈាង វុន បាននាំយកនូវអំណោយសប្បុរសធម៌ រួមមានអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភជូនដល់គ្រួសារជនភៀសសឹកចំនួន ២០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកពួក បន្ទាប់ពីរងគ្រោះដោយសារការឈ្លានពានរបស់ប្រទេសថៃនៅតាមតំបន់ព្រំដែន។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានជម្រាបជូនរដ្ឋបាលខេត្តអំពីគោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺផ្តោតសំខាន់លើការពង្រឹងចំណងមិត្តភាពរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។ក្រៅពីការពិនិត្យសកម្មភាពការងាររបស់អង្គការសង្គមស៊ីវិលបារាំងលើការអភិវឌ្ឍធនធានមនុស្ស គណៈប្រតិភូក៏ចង់ស្វែងយល់ឱ្យកាន់តែទូលំទូលាយនូវសក្តានុពលទេសចរណ៍សំខាន់ៗក្នុងខេត្តសៀមរាប ព្រមទាំងចង់ឃើញផ្ទាល់ភ្នែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ដែលបច្ចុប្បន្នកំពុងស្នាក់នៅបណ្ដោះអាសន្ននៅជំរំជនភៀសសឹកក្នុងទឹកដីខេត្តសៀមរាបផងដែរ។

ឯកឧត្តម Thomas LAM បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ចាប់តាំងពីកម្រិតថ្នាក់ដឹកនាំកំពូលនៃព្រឹទ្ធសភា និងរដ្ឋសភារហូតដល់រដ្ឋបាលខេត្តសៀមរាប។

ឯកឧត្តមប្រធានប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការពន្យល់បកស្រាយលម្អិតច្បាស់លាស់អំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដែលជួយឱ្យភាគីបារាំងកាន់តែយល់ច្បាស់ពីសភាពការណ៍ពិតជាក់ស្តែង និងជាមូលដ្ឋានក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អប្រពៃជាមួយគ្នាតទៅអនាគត៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm