ភារធារីរុស្ស៊ីប្រចាំប្រទេសប៉ូឡូញ លោក Andrey Ordash បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា កងទ័ពអាមេរិកប្រហែល ១០.០០០ នាក់ កំពុងត្រូវបានដាក់ពង្រាយនៅលើទឹកដីនៃប្រទេស ប៉ូឡូញ ហើយគ្មានហេតុផលណាមួយដែលត្រូវគិតថា ចំនួននេះ អាចត្រូវបានកាត់បន្ថយ នាពេលអនាគតដ៏ខ្លីខាងមុខនេះទេ។
អ្នកការទូតរូបនេះ បាននិយាយថា៖«យោងតាមព័ត៌មានដែលមានជាសាធារណៈ សមាជិកកងទ័ពអាមេ រិកប្រហែល ១០.០០០នាក់ កំពុងស្ថិតនៅលើទឹកដីរបស់ប្រទេសប៉ូឡូញ ដែលភាគច្រើននៃពួកគេ ត្រូវបានដាក់ពង្រាយតាមវេន»។

លោកបាននិយាយថា៖«ពុំមានការកើនឡើងនូវការដាក់ពង្រាយទ្រង់ទ្រាយធំនៃយោធាអាមេរិក នៅក្នុងប្រទេសប៉ូឡូញទេ» កាលពីឆ្នាំមុនទេ។
លោក Ordash បានបន្ថែមថា៖«ក្នុងពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន មិនមានបំណងកាត់បន្ថយចំនួនកងទ័ពនេះទេ ដែលត្រូវបានបញ្ជាក់ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីប៉ូឡូញ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងទីក្រុងដាវ៉ូស៕
