គណបក្សកាន់អំណាចជប៉ុន អនុម័តផែនការ ដើម្បីបង្កើនសមត្ថភាពស៊ើបការណ៍សម្ងាត់

2026/02/28 12:00:14 am        68

មន្ត្រីគណបក្សមួយរូប បាននិយាយនៅថ្ងៃសុក្រនេះថា គណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានអនុម័តផែនការ ដើម្បីបង្កើនសមត្ថភាពស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះ ខណៈដែលលោកស្រីនាយករដ្ឋមន្ត្រី កំពុងជំរុញការកែទម្រង់វិស័យការពារជាតិ។

លោកស្រី Takaichi ដែលទើបទទួលបានអំណាចថ្មី បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតមុនអាណត្តិ នៅខែនេះ បានសន្យាថា នឹងធ្វើឲ្យប្រទេសជប៉ុន «រឹងមាំ និងរីកចម្រើន» តាម  រយៈការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ រួមទាំងវិស័យការពារជាតិ និងស៊ើបការណ៍សម្ងាត់។

ផែនការទាំងនេះ បានកើតឡើង នៅពេលដែលជម្លោះការទូតរយៈពេលជាច្រើនខែ រវាងជប៉ុន និងចិន ជុំវិញការអត្ថាធិប្បាយរបស់លោកស្រី Takaichi អំពីកោះតៃវ៉ាន់ នៅតែបន្ត។

មន្ត្រីម្នាក់របស់គណបក្សប្រជាធិបតេយ្យសេរី (LDP) បានប្រាប់សារព័ត៌មាន AFPថា សំណើនេះ ដែលត្រូវបានអនុម័តដោយទីស្នាក់ការកណ្តាលយុទ្ធសាស្ត្រស៊ើបការណ៍សម្ងាត់របស់គណបក្សនេះ រួមមានការបង្កើតការិយាល័យស៊ើបការណ៍សម្ងាត់ ដែលបានធ្វើឲ្យប្រសើរឡើង និងពង្រឹង «សមត្ថភាពប្រមូលព័ត៌មានសម្ងាត់បរទេស»។  

សំណើនេះ អំពាវនាវឲ្យមានប្រព័ន្ធចុះឈ្មោះជាកាតព្វកិច្ចសម្រាប់ភ្នាក់ងារបរទេស ដូចជាបុគ្គល និងសាជីវកម្មដែលកំពុងធ្វើការតស៊ូមតិនៅក្នុងប្រទេសជប៉ុន ក្នុងនាមរដ្ឋាភិបាលផ្សេងទៀត ជាផ្នែកមួយនៃវិធានការប្រឆាំងព័ត៌មានចារកម្ម។

កាសែត Asahi Shimbun និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត បានរាយការណ៍ថា ផែនការនេះ ដែលក៏រួមបញ្ចូលទាំងការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងអគាររដ្ឋាភិបាលសំខាន់ៗផងដែរ ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ជូនទៅលោកស្រី Takaichi នៅសប្តាហ៍ក្រោយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm