UN៖ អ៊ីស្រាអែលចង់នាំមកនូវ «ការផ្លាស់ប្តូរប្រជាសាស្ត្រអចិន្ត្រៃយ៍» នៅតំបន់វេសប៊ែង និងហ្កាហ្សា

2026/02/27 05:12:27 pm        51

ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោក Volker Turk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) ថា វិធានការនានារបស់អ៊ីស្រាអែល ទាំងនៅក្នុងតំបន់កាន់កាប់វេសប៊ែង (West Bank) និងហ្កាហ្សាស្ទ្រីប (Gaza Strip) ហាក់ដូចជាមានគោលបំណងបង្កើត «ការផ្លាស់ប្តូរប្រជាសាស្ត្រអចិន្ត្រៃយ៍»។

ក្នុងសុន្ទរកថាមួយ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Turk បានលើកឡើងថា៖ «ដោយពិចារណាលើគ្រប់យ៉ាង វិធានការរបស់អ៊ីស្រាអែលហាក់ដូចជាមានគោលបំណងបង្កើតការផ្លាស់ប្តូរប្រជាសាស្ត្រអចិន្ត្រៃយ៍ ទាំងនៅក្នុងតំបន់ហ្កាហ្សា និងវេសប៊ែង ដែលធ្វើឲ្យមានក្ដីបារម្ភខ្លាំងឡើងៗ អំពីការលុបបំបាត់ជនជាតិភាគតិច»។

លោក Turk បានចង្អុលបង្ហាញជាពិសេស អំពីប្រតិបត្តិការយោធាអ៊ីស្រាអែលដែលកំពុងបន្តមានរយៈពេលមួយឆ្នាំ នៅភាគខាងជើងនៃតំបន់វេសប៊ែង ដែលបាននាំឲ្យមានការបម្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនចំនួន ៣២.០០០នាក់។

នៅកន្លែងផ្សេងទៀតរបស់តំបន់វេសប៊ែង សហគមន៍អ្នកចិញ្ចឹមសត្វ Bedouin ទាំងមូល ត្រូវបង្ខំផ្លាស់ទីលំនៅដោយសារការកើនឡើងនូវយាយី និងអំពើហិង្សា ពីសំណាក់អ្នកតាំងទីលំនៅជនជាតិអ៊ីស្រាអែល ក្នុងនោះរួមទាំងនៅជិតតំបន់ Mikhmas នៅភាគខាងកើតនៃទីក្រុង Ramallah និង Ras Ein al-Auja ចាប់តាំងពីដើមឆ្នាំនេះ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានអនុម័តគំនិតផ្តួចផ្តើមជាបន្តបន្ទាប់នៅក្នុងខែនេះ ដែលគាំទ្រដោយរដ្ឋមន្ត្រីស្តាំនិយមជ្រុល ក្នុងនោះរួមទាំងការចាប់ផ្តើមដំណើរការចុះបញ្ជីដីធ្លី នៅតំបន់វេសប៊ែង ជា «ទ្រព្យសម្បត្តិរដ្ឋ» និងការអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលទិញដីធ្លីនៅទីនោះដោយផ្ទាល់ ជាចំណាត់ការដែលត្រូវបានថ្កោលទោសដោយប្រទេសជាច្រើន ក៏ដូចជាក្រុមហាម៉ាសផងដែរ៕

អត្ថបទដែលទាក់ទង

ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ
2026/04/06 08:53:00 pm        1
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm        1
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ

2026/04/06 08:53:00 pm
​ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm
​ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
2026/04/06 08:50:26 pm
​អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm
​អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow
2026/04/06 08:40:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 06:57:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am