គុយបា ឲ្យដឹងថា ខ្លួនបានសម្របសម្រួលជាមួយអាមេរិក ក្រោយចោទថា មានការប៉ុនប៉ងភេរវកម្ម

2026/02/28 12:22:13 am        63

យោងតាមអ្នកការទូតជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា អាជ្ញាធរគុយបាបានទាក់ទងជាមួយមន្ត្រីអាមេរិក បន្ទាប់ពីមានការប៉ុនប៉ងជ្រៀតចូលដែលត្រូវបានចោទប្រកាន់ថា ជាការមានបំណងវាយប្រហារភេរវកម្ម ពាក់ព័ន្ធនឹងនាវាមួយគ្រឿងដែលបានចាកចេញពីទឹកដីរបស់សហរដ្ឋអាមេរិក។

អំឡុងពេលនិយាយនៅឯទីក្រុងឡាហាវ៉ាន (Havana) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បាននិយាយថា អាជ្ញាធរបានស្ទាក់ចាប់ទូកមួយគ្រឿងចុះបញ្ជីនៅរដ្ឋ Florida របស់សហរដ្ឋអាមេរិក ដែលដឹកមនុស្ស ១០នាក់ ដោយត្រូវបានចោទប្រកាន់ថា កំពុងព្យាយាមចូលប្រទេសគុយបា សម្រាប់គោលបំណងភេរវកម្ម។

លោក Fernandez de Cossio បានបញ្ជាក់ថា៖ «តាំងពីដំបូង ហើយបន្ទាប់ពីបានរកឃើញថា នាវានេះមកពីទឹកដីរបស់សហរដ្ឋអាមេរិក អាជ្ញាធរគុយបា បានបន្តមានទំនាក់ទំនង ពាក់ព័ន្ធនឹងការប៉ុនប៉ងភេរវកម្មនេះជាមួយសមភាគីអាមេរិក ក្នុងនោះរួមមានទាំងក្រសួងការបរទេស និងឆ្មាំល្បាតសមុទ្រផងដែរ»។

លោកបានបន្ថែមថា ការស៊ើបអង្កេតកំពុងមាន ដោយគុយបាកំពុងស្វែងរកការផ្លាស់ប្តូរព័ត៌មានជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបានបង្ហាញពីឆន្ទៈក្នុងការសហការគ្នា។

គួរបញ្ជាក់ថា ទីក្រុងឡាហាវ៉ាន បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានស្ទាក់ចាប់នាវាមួយគ្រឿងដឹកមនុស្សប្រដាប់ដោយអាវុធចំនួន ១០នាក់ ដែលបានបើកការបាញ់ប្រហារលើឆ្មាំព្រំដែន ដោយបានសម្លាប់មនុស្ស ៤នាក់ និងធ្វើឲ្យរបួស ៦នាក់។ ខ្លួនបានពិពណ៌នាអំពីឧប្បត្តិហេតុនេះថា ជា «ការលួចចូលប្រដាប់អាវុធដែលត្រូវបានទប់ស្កាត់»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        86
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        122
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm