អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អ៊ុយក្រែនថា គំរាមកំហែងដល់សន្តិសុខថាមពលរបស់អឺរ៉ុប ដោយការបញ្ឈប់ប្រេងដែលហូរកាត់បំពង់បង្ហូរប្រេង Druzhba ទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី។

អ៊ុយក្រែន ដែលនិយាយថា បំពង់បង្ហូរប្រេង ត្រូវបានខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី នៅចុងខែមករា បានអះអាងថា ខ្លួនមិនទាន់បានជួសជុលវានៅឡើយទេ។
ដោយឡែកពីគ្នានោះ មន្ត្រីសន្តិសុខអ៊ុយក្រែនម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងគីវបានប្រើយានដ្រូនរបស់ខ្លួន ដើម្បីវាយប្រហារស្ថានីបូមប្រេងដ៏សំខាន់របស់រុស្ស៊ី ដែលបម្រើបំពង់បង្ហូរប្រេង Druzhba។
នៅសប្តាហ៍នេះ ហុងគ្រីបានរារាំងទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបលើរុស្ស៊ី និងប្រាក់កម្ចីរបស់EU ដល់អ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការបញ្ឈប់បង្ហូរប្រេងនេះ៕
