ជនភៀសខ្លួនប៊ូរុនឌី ៤.២០០នាក់ វិលត្រឡប់មកផ្ទះវិញពីប្រទេសតង់ហ្សានី ក្នុងរលកមាតុភូមិនិវត្តន៍ចុងក្រោយ

2026/02/28 01:42:47 am        77

ក្រុមមន្រ្តីនិយាយថា ជនភៀសខ្លួនប៊ូរុនដី ៤.២០០នាក់ ដែលបានរស់នៅក្នុងជំរំនៅប្រទេសជិតខាងតង់ហ្សានី បានវិលត្រឡប់មកផ្ទះពួកគេវិញកាលពីថ្ងៃព្រហស្បតិ៍ ក្នុងរលកថ្មីនៃការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តរៀបចំឡើងដោយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) ។

អ្នកវិលត្រឡប់មកវិញ ដែលបានរស់នៅក្នុងប្រទេសតង់ហ្សានីអស់រយៈពេលជាច្រើនឆ្នាំ ក្រោយរត់ភៀសខ្លួនចេញពីភាពរំជើបរំជួល និងការលំបាកសេដ្ឋកិច្ចនោះ បានធ្វើដំណើរត្រឡប់មកវិញ ក្រោមកម្មវិធី រៀបចំឡើង ដើម្បីធានាថា ពួកគេអាចធ្វើការសម្រេចចិត្តដោយត្រឹមត្រូវចំពោះការធ្វើមាតុភូមិនិវត្តន៍ និងទទួលបានការគាំទ្រពេញមួយការធ្វើដំណើររបស់ពួកគេ ។

ពេលមកដល់ប្រទេសប៊ូរុនដី អ្នកវិលត្រឡប់មកវិញទាំងនេះ ត្រូវបានទទួលស្វាគមន៍ដោយមន្រ្តីទីភ្នាក់ងារ UNHCR ក្រុមអាជ្ញាធររដ្ឋាភិបាល និងអង្គការដៃគូ ដែលបានចុះបញ្ជីពួកគេ និងផ្តល់អាហារក្តៅដល់ពួកគេ ទឹកផឹក ជម្រកបណ្តោះអាសន្ន ការពិនិត្យសុខភាព និងការគំាទ្រផ្នែកជំងឺផ្លូវចិត្ត ។

អ្នកស្រី Dindurugo Sibane ពេលបង្ហាញភាពសប្បាយរីករាយរបស់គាត់ចំពោះការជួបជុំគ្នាវិញជាមួយគ្រួសាររបស់គាត់ និយាយថា គាត់សប្បាយចិត្តកាលដែលគាត់អាចវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ។ 

អ្នកស្រីបន្តថា នៅទីនេះ គាត់មានឪពុករបស់គាត់ ម្តាយរបស់គាត់ បងប្អូនបង្កើតរបស់គាត់ គឺគ្រួសារធំរបស់គាត់នៅទីនេះ ប៉ុន្តែកន្លែងដែលគាត់បានទៅ គឺគាត់នៅតែជាមួយកូនៗរបស់គាត់ប៉ុណ្ណោះ ដូច្នេះហើយ គាត់ពិតជារំភើបចិត្តខ្លាំងណាស់ ពេលបានវិលត្រឡប់មកផ្ទះវិញបែបនេះ ។

គ្រួសារនិមួយៗទទួលបានកញ្ចប់ជំនួយ ដែលរួមទាំងការផ្តល់ប្រាក់ និងជំនួយស្បៀងអាហាររយៈពេល ៣ខែ ពីកម្មវិធីស្បៀងអាហារពិភពលោក ជាមួយនឹងការគាំទ្រការធ្វើដំណើរ ដើម្បីជួយឲ្យពួកគេទៅដល់ខេត្តកំណើតរបស់ពួកគេ ។

យោងតាមការអះអាងរបស់មន្រ្តីទំនាក់ទំនងទីភ្នាក់ងារ UNHCR លោក Bernard Ntwari បានឲ្យដឹងថា ការគាំទ្រច្រើននៅត្រូវការទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនទាំងនេះ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm