ក្រុមមន្រ្តីអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានជួបជុំគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ជំនួបលើការកសាងប្រទេសឡើងវិញនៅក្រោយសង្រ្គាម បើទោះបីជាមានភាពទាល់ច្រកនៅក្នុងកិច្ចចរចាជាមួយរុស្ស៊ីក៏ដោយ ហើយក្រុមមន្រ្តីនៅក្នុងទីក្រុងគីវ សង្ឃឹមថា នឹងបញ្ចប់រឿងរ៉ាវលម្អិតសំខាន់ៗលើការដោះស្រាយជំនួបត្រីភាគីនៅដើមខែក្រោយ ។
អ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែនលោក Rustem Umerov និយាយថា អ្នកចូលរួមក្នុងជំនួបដែលបានធ្វើឡើង បន្ទាប់ពីការការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធនោះ បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក្រោយការសន្និដ្ឋានរបស់ពួកគេ ។

លោក Zelenskiy ដែលបាននិយាយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃពុធនោះ និយាយថា កិច្ចប្រជុំត្រីភាគី ទំនងជាធ្វើឡើងនៅក្នុងទីក្រុង Abu Dhabi នាដើមខែមីនាខាងមុខនេះ ហើយនិងមានគោលបំណងរៀបចំការត្រួសត្រាយផ្លូវឲ្យមានជំនួបរវាងមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី ។
លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់របស់លោក ដោយសំដៅលើជំនួបត្រីភាគីនាពេលខាងមុខនេះថា អ្វីៗត្រូវការបញ្ចប់ ។ អ្វីៗត្រូវសម្រេចឲ្យបាន ដើម្បីការធានាសន្តិសុខពិតប្រាកដ និងការរៀបចំជំនួបកម្រិតថ្នាក់មេដឹកនាំ ៕
