កម្ពុជា ប្រកាន់ខ្ជាប់ភាពមិនលម្អៀងនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

2022/03/23 12:18:55 pm        642

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអះអាងថា កម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវភាពមិនលម្អៀង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា និងបន្តអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ប្រកាន់ភាព ស្ងប់ស្កាត់ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ដើម្បី ស្វែងរកដំណោះស្រាយទៅលើបញ្ហានានា ដែលកំពុងប្រឈម ទាំងអំពើហិង្សា និងជំនួយមនុស្សធម៌ នោះ ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា មានប្រសាសន៍ថា តាមរយៈទស្សនកិច្ចលើកដំបូងនេះ ​គឺដើម្បីតាមដាន និង​ពិនិត្យការ​ជឿនលឿន​ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន ​កាលពីអំ​ឡុងខែមករា​ ឆ្នាំ២០២២។

ឯកឧត្តម បានប្តេជ្ញាជាថ្មីថា កម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចភាពមិនលម្អៀង ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ាឡើយ។

ទន្ទឹមគ្នានេះ ក្រៅពីការស្នើបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា ​ឯកឧត្តម ប្រាក់ សុខុន ​បានបញ្ជាក់ថា បញ្ហា​ជំនួយមនុស្សធម៌សម្រាប់ចែកជូនប្រជាជនមីយ៉ាន់ម៉ា ​ក៏ជាជំហានសំខាន់ ក្នុង​ឋានៈជា​ប្រេសិតពិសេស ដើម្បីពិចារណាដាក់​បញ្ជូល​ទៅក្នុងកិច្ចប្រជុំពិ​គ្រោះយោបល់​ក្នុងបំណាច់​ខែមេសាខាង​មុខនេះ។

យ៉ាងណាមិញ ជុំវិញបញ្ហានៅមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងជាថ្មីថា នឹងមិន អាច​បញ្ចប់បានតាមរយៈទស្សនកិច្ចមួយថ្ងៃ​ ឬមួយខែ​ និងមួយឆ្នាំបានឡើយ​ ដោយសារមីយ៉ាន់ម៉ា ជាប្រទេស​បានប្រឈមការវាយប្រហារគ្នារវាងយោធា ​និងក្រុមប្រដាប់អាវុធ​ ដែលមកទល់ពេលនេះ មានរយៈពេលជាង៧០ឆ្នាំមកហើយ។

ក្នុងឋានៈប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា ទស្សនកិច្ច​លើកដំបូងនេះ​ បានបើកផ្លូវឲ្យមានការស្នើផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ស្តីពីការ​បញ្ចប់​អំពើហិង្សា ក៏ដូចជា​ ការអត់ធ្មត់​ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ និង​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌ ​ដោយមានការគាំទ្រ ​ក៏ដូចជាសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ ដើម្បីឈាន ​ទៅរកជំនួយមនុស្សធម៌ ​និងការគ្រប់គ្រងគ្រោះមហន្តរាយ និង​លើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់ រួម ​ទាំងកិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធ​ទាំងអស់ផងដែរ៕​អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am