កូរ៉េខាងត្បូងយល់ព្រមចែករំលែកទិន្នន័យជាមួយកម្មវិធី Google Maps

2026/02/28 02:11:19 am        95

Google Maps អាចនឹងដំណើរការបានយ៉ាងត្រឹមត្រូវ ក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងសេអ៊ូល នៅថ្ងៃសុក្រ (ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧) នេះ បានយល់ព្រមចែករំលែកទិន្នន័យជាមួយកម្មវិធីដ៏ពេញនិយមមួយនេះ ប៉ុន្តែនឹងមានការរឹតបន្តឹងមិនឲ្យបង្ហាញទីតាំងយោធាដ៏រសើប។

ដូចចិន និងរុស្ស៊ីដែរ កូរ៉េខាងត្បូងស្ថិតនៅក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោកដែលកម្មវិធី Google Maps មិនអាចដំណើរការបានពេញលេញទាំងស្រុង។

ទីក្រុងសេអ៊ូល បានបដិសេធម្តងហើយម្តងទៀតនូវសំណើសុំចែករំលែកទិន្នន័យផែនទីដែលមានភាពជាក់លាក់ជាមួយ Google ដោយអះអាងថា វាអាចបង្ហាញពីទីតាំងយោធាដ៏រសើប និងធ្វើឲ្យការការពារប្រឆាំងនឹងកូរ៉េខាងជើងមានកម្សោយ។

ក្រសួងដែនដីកូរ៉េខាងត្បូង បានកែប្រែគោលនយោបាយនេះ ក្រោយរយៈពេលជិត ២០ឆ្នាំ ដោយផ្តល់ការអនុញ្ញាតឲ្យចែករំលែកទិន្នន័យផែនទី ដោយមាន «លក្ខខណ្ឌសន្តិសុខតឹងរ៉ឹង»។

ក្រសួងបានឲ្យដឹងថា ទិដ្ឋភាពផ្លូវ និងរូបភាពតាមលំដាប់ពេលវេលាកើតឡើងកន្លងមក នៅលើ Google Earth ត្រូវតែបិទបាំងកន្លែងយោធា និងសន្តិសុខរបស់កូរ៉េខាងត្បូង។

ជាមួយគ្នានេះ ទីក្រុងសេអ៊ូលក៏នឹងឲ្យ Google លុបផងដែរនូវការបង្ហាញកូអរដោនេ និងដាក់ «ការរឹតបន្តឹងលើការបង្ហាញ» ពីទឹកដីកូរ៉េខាងត្បូង លើសេវាកម្មសកលរបស់ Google Maps និង Google Earth៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm