Abdoulaye Doucoure ផ្លាស់​មកលេង​ឱ្យ​ក្រុម​ជំរើសជាតិ​ម៉ាលី​ត្រៀម​វគ្គ Play-Off ជម្រុះ World Cup

2022/03/23 07:21:33 pm        98

បាល់ទាត់៖ ​​ខ្សែបម្រើ Everton, Abdoulaye Doucoure បានសម្រេចផ្លាស់ប្តូរ​មកលេង​ឱ្យ​ក្រុម​ជំរើសជាតិ​ម៉ាលី និង​បាន​មកដល់ទីក្រុង Bamako ហើយ​មុន​ការប្រកួត​វគ្គ Play-Off ជំ​រុះ World Cup ទល់នឹង​ទុយ​នេ​ស៊ី នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​បាល់ទាត់​ម៉ាលី​។

​​កីឡាករ​វ័យ ២៩​ឆ្នាំ​រូបនេះ​ធ្លាប់​ជាប់​យុវជន​ជំរើសជាតិ​បារាំង តែ​បាន​សម្រេចចិត្ត​មកលេង​ឱ្យ​ម៉ាលី​វិញ​បន្ទាប់ពី​ម៉ាលី ព្យាយាម​ទាក់ទង​រយៈពេល ៣ឆ្នាំ​មកហើយ​។ ​​ក្រៅពី Doucoure សហព័ន្ធ​បាល់ទាត់​ម៉ាលី​ក៏បាន​នាំយក​កីឡាករ​កូនកាត់​ម៉ាលី​កើត​នៅ​បារាំង​មួយរូប​ទៀត​គឺ​ខ្សែការពារ​វ័យ ២៥ឆ្នាំ​របស់​ក្លិប​អាល្លឺម៉ង់ Frankfurt, Almamy Toure​។​ ​​បន្ទាប់ពី​មិន​ជោគជ័យ​នៅ​ពានរង្វាន់​បាល់ទាត់​អាហ្វ្រិក​កាលពី​ខែមករា ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ម៉ាលី​ក៏បាន​កោះហៅ​ត្រលប់​មកវិញ​កីឡាករ Chieck Doucoure ពី​ក្លិប​បារាំង RC Lens និង​អតីត​ប្រធាន​ក្រុម Abdoulay Diaby ដែល​លេង​ឱ្យ​ក្រុម​ជំរើសជាតិ​ចុងក្រោយ​នៅ​ឆ្នាំ២០១៩​។

​​ម៉ាលី​មិនដែល​បានបង្ហាញ​ខ្លួន​នៅ World Cup ឡើយ ខណៈ​លើក​នេះ​ពួកគេ​នៅមាន​ឱកាស​ចុងក្រោយ​ត្រូវ Play-Off ជួប​ជាមួយ​ទុយ​នេ​ស៊ីជើង​ទី១ នៅ​ថ្ងៃទី២៦ ខែមីនា​នេះ មុន​ត្រលប់​ទៅ​ទឹកដី​ទុយ​នេ​ស៊ី​វិញ​ជើង​ទី២ នៅ​ខែក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        309
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm