មន្រ្តីជំនាញក្រសួងបរិស្ថាន បាននិងកំពុងត្រួតពិនិត្យគុណភាពបរិស្ថាន របស់រោងចក្រ មួយ​នៅ​ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល ក្រោយមានកម្មករដួលសន្លប់ និងស្លាប់ចំនួន១នាក់ ពេល​បញ្ជូន​ទៅ​ដល់មន្ទីរពេទ្យ

2026/02/28 03:52:53 pm        278

ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញ ធ្វើការ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​បរិស្ថាន​នៅ​ជុំវិញ​និង​ក្នុង​បរិវេណ​រោង​ចក្រ CAMBO UNISOLL LTD. ដែលមានមូលដ្ឋាននៅស្ថិតនៅភូមិព្រៃចាស់ ឃុំ​វិហា​សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការចុះប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមាន សេចក្តី​រាយ​ការណ៍​ពីអាជ្ញាធរ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាមានករណីកម្មករ​ចំនួន​១១​នាក់ ​បានដួលស​ន្លប់ និងស្លាប់ចំនួន១នាក់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

សូមបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរលើករណីខាងលើ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំដល់​ក្រុម​ការងារ​អធិការ​កិច្ច​នៃ​អ​គ្គ​នាយក​ដ្ឋាន​គាំពា​រប​រិស្ថាន ក្រសួងបរិស្ថាន ធ្វើការអន្តរាគមន៍ទប់ស្កាត់ការបំពុលបរិស្ថាន ដែលអាច​កើត​មាន​ឡើង​នៅ​តំបន់រោងចក្រ។ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានសហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ ​បានធ្វើការចុះត្រួតពិនិត្យ គុណភាពខ្យល់ ដោយដាក់ឧបករណ៍វិភាគគុណភាពខ្យល់ នៅ​ក្នុង​ទី​តាំង​រោងចក្រផ្ទាល់។ ពេលនេះក្រុមការងារបាននិងកំពុងប្រមូលព័ត៌មានពាក់ព័ន្ធ នៅក្នុង​ទីតាំង​រោង​ចក្រ​ ដើម្បីធ្វើវាយតម្លៃរកមូលហេតុប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់កម្មករ។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ ក្រសួង​បរិស្ថាន​នឹង​ជម្រាប​ជូន​ព័ត៌មា​ន​លម្អិតបន្ថែមទៀត នៅពេលមានការវាយតម្លៃ ឬការរកឃើញករណី បំពុល​បរិស្ថាន​ណា​មួយ​កើតឡើង​ជាយថាហេតុ នៅក្នុងរោងចក្រខាងលើ និងវិធានការច្បាប់​ស្រប​តាម​ក្រមប​រិស្ថាន​ និង​ធន​ធានធម្មជាតិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm