លោកTrump៖ លោកខកចិត្តចំពោះអ៊ីរ៉ង់ ប៉ុន្តែអ្នកសម្របសម្រួលមើលឃើញពី «ការ​ទម្លាយ​ភាព​ទាល់​ច្រក»

2026/02/28 04:53:16 pm        192

លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ជំហរ​របស់​ប្រទេស​អ៊ីរ៉ង់​ ក្នុងការចរចានុយក្លេអ៊ែរ ខណៈបុគ្គលិកសហរដ្ឋអាមេរិកបានចាកចេញពីអ៊ីស្រាអែល ដោយ​សារតែការព្រួយបារម្ភអំពីសុវត្ថិភាព ប៉ុន្តែអ្នកសម្របសម្រួលប្រទេសអូម៉ង់ បានជំរុញ​នូវ​អ្វី​ដែល​ខ្លួន​និយាយ​ថា​ជា «ការទម្លាយភាពទាល់ច្រក» ដើម្បីបញ្ចៀសសង្គ្រាម។

លោក Trump បានបញ្ជាឱ្យបង្កើនយោធា​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ជា​ច្រើនទ​សវត្សរ៍​មក​នេះ​នៅ​តំបន់​មជ្ឈិម​បូព៌ា ដោយមានទាំងនាវាផ្ទុកយន្តហោះធំបំផុតរបស់ពិភពលោក USS Gerald R Ford ដែលកំពុងនៅជិតឆ្នេរសមុទ្រអ៊ីស្រាអែល ខណៈលោក​ទាមទារ​ឱ្យ​អ៊ីរ៉ង់​ព្រម​ព្រៀង​ធ្វើ​សម្បទា​ន​ដ៏​ទូលំទូលាយជុំវិញការព្រួយបារម្ភដែលចាប់ផ្តើមពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ មួយ​ថ្ងៃប​ន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Trump បាននិយាយថា រដ្ឋដែលដឹកនាំដោយមេដឹកនាំសាសនាមួយនេះ «ពុំមាន​ឆន្ទៈ​ផ្ត​ល់​ឱ្យ​យើង​នូវ​អ្វីដែលយើងត្រូវមាន» នោះទេ។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «យើង​មិន​សប្បាយ​ចិត្តនឹងរបៀបដែលពួកគេបានចរចានោះ។ ពួកគេ មិនអាចមានអាវុធនុយក្លេអ៊ែរទេ ហើយ​យើង​មិនសប្បាយចិត្តនឹងរបៀបដែលពួកគេកំពុងចរចាឡើយ»។ ក្រោយមក​លោក​បាន​និយាយ​ថា លោកចង់ឱ្យអ៊ីរ៉ង់ «គ្មានការចម្រាញ់» អ៊ុយរ៉ានីញ៉ូមទាំងស្រុង ដែលអាចឈាន​ទៅ​រក​ការ​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ ខណៈអ៊ីរ៉ង់ច្រានចោលថាខ្លួនមិនកំពុងបន្តនោះទេ។ ប៉ុន្តែ​ប្រទេស​អូម៉ង់ ​ដែលបានសម្របសម្រួលកិច្ចចរចានៅទីក្រុងហ្សឺណែវ បានផ្តល់នូវរូបភាពដ៏ល្អប្រសើរច្រើន និង​បាននិយាយថា អ៊ីរ៉ង់បានព្រមព្រៀងមិនស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូមណាមួយឡើយ។

រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi ដែលបានស្ថិតនៅទីក្រុងវ៉ាស៊ីនតោន បាន​ជួប​ជាមួ​យ​អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា អ៊ីរ៉ង់ក៏បាន​ព្រម​ព្រៀង​បន្ថយ​ស្តុកបច្ចុប្បន្នទៅជាឥន្ធនៈ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm