អ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប

2026/02/28 02:26:51 pm        152

នយោបាយបានលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអា​ម៉េរិក និងនៅតំបន់អឺរ៉ុប ដែលបានធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈ​ការផ្តល់​បទ សម្ភាសន៍ដល់សារព័ត៌មានល្បីៗ និងបាន​លាតត្រដាងការពិតអំពីការឈ្លាន​ពាន​របស់ថៃ​មកលើបូរណភាព ទឹកដី និងអធិបតេយ្យភាពកម្ពុជា។ ដោយក្នុងដំណើរទស្សនកចិ្ចនេះ សម្តេចធិបតីក៏បានទាក់ទាញវិនិ យោគទុនឱ្យមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាថែមទៀតផង។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រាប់BTV នៅថ្ងៃទី២៨ ខែកុម្ភៈ នេះថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក និងតំបន់អឺរ៉ុប គឺជាជោគ ជ័យដ៏ធំធេងសម្រាប់កម្ពុជា ពោលគឺកម្ពុជាក្លាយជាស្ថាបនិកក្រុមប្រឹក្សាសន្តិភាពពិភពលោក នឹងបានបក អាក្រាតរឿងពិតរបស់យោធាថៃឈ្លានពានមកលើកម្ពុជាទៅកាន់ពិភពលោកឲ្យបានដឹងច្បាស់។ ក្នុងដំណើរទស្សនកិច្ចនោះសម្ដេចធិបតីក៏បានជួបជាមួយនឹងឥស្សរជនសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក និងបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបដើម្បីទាក់ទាញវិនិយោគឲ្យមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ BTV ដែរថា ដំណើរបំពេញ ទស្សនកិច្ចរបស់សម្តេចធិបតីនៅអាម៉េរិក និនៅតំបន់អឺរ៉ុប គឺជាបេសកម្មការទូតក្នុងការការពារបូរណភាព ទឹកដី និប្រជាជន ដែលទទួលបានជោគជ័យជាលក្ខណៈប្រវត្តិសាស្ត្រ។ ជាពិសេសអ្វីដែលសម្តេចធិបតី បានប្រាប់ទៅអន្តរជាតិ គឺកម្ពុជាចង់បានសន្តិភាពដោយមិនចង់មានជម្លោះជាមួយនឹងប្រទេសជិតខាង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ដោយជោគជ័យក្នុងដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក និងនៅតំបន់អឺរ៉ុប។ ទស្សនកិច្ចនេះ មិនមែន ជាលើកដំបូងទេ ដែលសកម្មភាពការទូតបែបនេះត្រូវបានរៀបចំឡើង ប៉ុន្តែវាគឺជាការបន្តធ្វើជាប្រចាំយ៉ាង សកម្ម និងឥតឈប់ឈរក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ ដែលរងការរំលោភបំពាន៕ អត្ថបទ៖ វង្ស សុភាព


អត្ថបទដែលទាក់ទង

គណៈប្រតិភូសភាបារាំង-កម្ពុជា ចុះពិនិត្យស្ថានភាពជនភៀសសឹក និងនាំយកអំណោយ​សប្បុរសធម៌​ជូនពលរដ្ឋរងគ្រោះ នៅខេត្តសៀមរាប
2026/02/28 03:48:22 pm        1
អ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
2026/02/28 02:26:51 pm        1
ក្រុមអ្នកធាក់ស៊ីក្លូទេសចរណ៍ពីភ្នំពេញទៅខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមចេញដំណើរនៅព្រឹកស្អែក
2026/02/28 02:12:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] អ៊ីរ៉ង់វាយប្រហារដោយមីស៊ីលជាការសងសឹកនឹងប្រតិបត្តិការទ្រង់ទ្រាយធំរបស់អាមេរិក និងអ៊ីស្រាអែល

2026/02/28 04:38:46 pm
​BREAKING NEWS អ៊ីរ៉ង់បាញ់មីស៊ីលទៅលើអ៊ីស្រាអែល ខណៈដែលការ​វាយ​ប្រហារ​ដ៏​ធំ​សម្បើម​របស់​អាមេរិក និង​អ៊ីស្រាអែលនៅតែបន្ត
2026/02/28 04:27:02 pm
​សហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ក្នុងប្រតិបត្តិការ ដែលអាចមានរយៈពេលច្រើនថ្ងៃ
2026/02/28 04:14:46 pm
​[UPDATE] លោក TRUMP ព្រមានយោធាអ៊ីរ៉ង់ថា ប្រសិន​បើវាយ​ប្រហារ​លើ​ផល​ប្រយោជន៍​អាមេរិក​ ប្រឈមនឹងការស្លាប់យ៉ាងពិតប្រាកដ
2026/02/28 03:54:04 pm
​គណៈប្រតិភូសភាបារាំង-កម្ពុជា ចុះពិនិត្យស្ថានភាពជនភៀសសឹក និងនាំយកអំណោយ​សប្បុរសធម៌​ជូនពលរដ្ឋរងគ្រោះ នៅខេត្តសៀមរាប
2026/02/28 03:48:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/28 08:17:49 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/27 09:59:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/28 05:32:37 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/27 12:09:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am