លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប នៅថ្ងៃសៅរ៍នេះ បានអំពាវនាវឲ្យប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បន្ធូរបន្ថយភាពតានតឹង និងចូលរួមក្នុងការសន្ទនា បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សារវាងប្រទេសអាស៊ីខាងត្បូងទាំងពីរនេះ។
លោកស្រី Kallas បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហភាពអឺរ៉ុបបញ្ជាក់ជាថ្មីថា ទឹកដីអាហ្វហ្គានីស្ថាន មិនត្រូវប្រើប្រាស់ ដើម្បីគំរាមកំហែង ឬវាយប្រហារប្រទេសដទៃទៀតទេ ហើយអំពាវនាវឲ្យ អាជ្ញាធរអាហ្វហ្គានីស្ថានចាត់វិធានការប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងក្រុមភេរវករទាំងដែលកំពុងប្រតិបត្តិការនៅក្នុង ឬមកពីប្រទេសនេះ»៕

