ការនាំចេញទំនិញកម្ពុជាទៅកូរ៉េខាងត្បូង មានកំណើន ៣៣ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ

2022/03/23 08:26:32 pm        437

ភ្នំពេញ៖ ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារកូរ៉េខាងត្បូង បន្តមានកំណើនជាវិជ្ជមាន ដោយមានកំណើន ៣៣ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២នេះ។

ប្រទេសទាំងពីរ រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នឹងជំរុញដល់កំណើនពាណិជ្ជកម្ម ជាពិសេសទាក់ទាញវិនិយោគបន្ថែមពីកូរ៉េខាងត្បូង និងប្រទេសដទៃទៀត ចូលមក​វិនិយោគ​នៅ​កម្ពុជា ដើម្បីផលិត​កែច្នៃ ​នាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅក្រោមបន្ទាត់ពន្ធអនុគ្រោះ។

សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងថា នៅថ្ងៃទី២៣ ​ខែមីនានេះថា ការនាំចេញ​សរុប​របស់​កម្ពុជា ​មានកំណើន ៣០ភាគរយ ​ក្នុងរយៈពេលខែមករា ​និងខែកុម្ភៈ ​ឆ្នាំ២០២២។ ដោយឡែកការនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង​ មានកំណើន ​៣៣ភាគរយ។

ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ពីរង្វង់មូលក្រុងតាខ្មៅ ដល់​ស្ពាន​កោះធំ ​សម្តេចតេជោ​ លើកឡើងថា ​កំណើន​នៃការនាំចេញរបស់កម្ពុជា ទៅ​កាន់ទីផ្សារ​ប្រទេសកូរ៉េខាងត្បូង ​រំពឹងថា ​នឹងមានកំណើនទៀត ​ដោយសារ​ទំនាក់ទំនង​ល្អរវាងរដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរ​ ជាពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាង​ កម្ពុជា-កូរ៉េខាងត្បូង។

នៅក្រោមកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មនេះ ​កម្ពុជានឹងអាចនាំចេញទំនិញសំខាន់របស់ខ្លួន មាន​ជាអាទិ៍ ផលិតផលកសិផល ផលិតផលបច្ចេកវិទ្យា ផលិតផលឧស្សាហកម្មខ្នាតតូចនិងមធ្យម និង​ផលិតផល​វាយនភណ្ឌ​ ក្នុង​បន្ទាត់​ពន្ធ​ប្រមាណ​ចំនួន ១ម៉ឺនដោយពុំជាប់របាំងពន្ធគយ។

អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ​ឯកឧត្តម ឯកឧត្តម ផាកហ៊ឺង ឃ្យុង (Park Heung-Kyoeng) បានលើកឡើងថា ​ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជានិងកូរ៉េខាងត្បូង គ្រោង​ពង្រីកការបើកចំហទីផ្សារបន្ថែមនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និង​នៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ​ដែលក្នុងនោះកូរ៉េ និង​កម្ពុជា​គឺជាដៃគូដ៏សំខាន់ផងដែរ​នៃកិច្ចព្រមព្រៀងនេះ ។

សូមបញ្ជាក់ថា ​ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ​កូរ៉េខាងត្បូង ​សម្រេច​បានទឹកប្រាក់ ៩៦៥​លាន​ដុល្លារ ក្នុងឆ្នាំ២០២១ កន្លងទៅ ​កើនឡើង ៩ភាគរយធៀបនឹងឆ្នាំ២០២០ នេះបើយោង​តាម​ទិន្នន័យ​ពាណិជ្ជកម្មពី​ សមាគម​ពាណិជកម្មអន្តរជាតិកូរ៉េ។

ក្នុងនោះ កម្ពុជា ​នាំចេញទំនិញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ​មាន​តម្លៃសរុប ៣៤០​លានដុល្លារ ​កើនឡើង ៧,៥ភាគរយ៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm