នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រកាសកាលពីថ្ងៃសុក្រថា លោក និងសមភាគីស្លូវ៉ាគី លោក Robert Fico បានយល់ព្រមបង្កើតគណៈកម្មាធិការស៊ើបអង្កេតរួមគ្នារវាងហុងគ្រី និងស្លូវ៉ាគី ដើម្បីវាយតម្លៃស្ថានភាពនៃបំពង់បង្ហូរប្រេង Druzhba។
នាថ្ងៃសុក្រ លោក Fico បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានស្នើឲ្យបង្កើតក្រុមស៊ើបអង្កេតរួមគ្នា ដែលមានតំណាងមកពីស្លូវ៉ាគី ហុងគ្រី និងសហភាពអឺរ៉ុប ហើយគោលបំណងរបស់ក្រុមនេះ គឺដើម្បីធ្វើការវាយតម្លៃនៅនឹងកន្លែង ដើម្បីកំណត់ទំហំនៃការខូចខាតផ្នែកបច្ចេកវិទ្យាចំពោះបំពង់បង្ហូរ ប្រេងនេះ។
បំពង់បង្ហូរប្រេង Druzhba ដែលប្រែក្លាយជាបំពង់បង្ហូរប្រេង«មិត្តភាព» បម្រើជាបណ្តាញសំខាន់សម្រាប់ដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី ទៅកាន់អឺរ៉ុបកណ្តាល និងខាងកើត តាមរយៈអ៊ុយក្រែន។
យោងតាមមន្ត្រីអ៊ុយក្រែន បានឲ្យដឹងថា ការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសនានា រួមទាំងហុងគ្រី និងស្លូវ៉ាគី ត្រូវបានផ្អាកនៅថ្ងៃទី ២៧ ខែមករា ដោយសារតែការខូចខាតដែលបង្កឡើងដោយការវាយប្រហាររបស់រុស្ស៊ី៕

