នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានប្រកាសនៅថ្ងៃសៅរ៍ (ទី ២៨ ខែកុម្ភៈ)នេះ ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការយោធារួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់ ដោយប្រកាសថា សម្ព័ន្ធមិត្តទាំងពីរ កំពុងធ្វើសកម្មភាព ដើម្បីលុបបំបាត់អ្វីដែលលោកបានពិពណ៌នាថា ជាការគំរាមកំហែងរបស់របបអ៊ីរ៉ង់ «ពីឫសគល់របស់វា»។
នៅក្នុងសារវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅថ្ងៃសៅរ៍នេះ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«នាពេលថ្មីៗនេះ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមយុទ្ធនាការរួមគ្នា៖ ប្រតិបត្តិការសំឡេងតោគ្រហឹម។ គោលដៅនៃប្រតិបត្តិការនេះ គឺដើម្បីបញ្ចប់ការគំរាមកំហែងដែលបង្កឡើងដោយរបបរបស់សោក Ayatollah នៅក្នុងប្រទេសអ៊ីរ៉ង់»។
លោកបានថ្លែងថា៖«នៅម៉ោងនេះ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) កំពុងវាយប្រហារគោលដៅកងឆ្មាំបដិវត្តន៍ឥស្លាម និងគោលដៅ Basij។ រួមគ្នាជាមួយយោធាសហរដ្ឋអាមេរិក យើងកំពុងវាយប្រហារទីតាំងមីស៊ីលបាលីស្ទីកដែលគំរាមកំហែងដល់កងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា ប្រតិបត្តិការនេះ «នឹងនៅបន្ត ដរាបណាមានភាពចាំបាច់»៕

