វិស័យឯកជន៖ កម្ពុជាកំពុងឈរលើមាគ៌ា ឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០

2026/03/01 08:11:33 pm        130

វិស័យឯកជនរំពឹងថា ការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ទោះជួបបញ្ហាប្រឈម ក្នុងស្រុក និងភាពមិនប្រាកដប្រជានៃពិភពលោក កម្ពុជានៅតែសម្រេចបានតាមការគ្រោងទុក ខណៈកម្ពុជាបាននិងកំពុងឈរលើមាគ៌ា កំណើន និងបានកំពុងដើរឆ្ពោះទៅមុខលើផ្លូវតែមួយ។ 

បណ្ឌិត ខាត់ បូរ៉ា អ្នកជំនាញក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល នេះថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ឥតងាករេ ក្នុងការសម្រេចឱ្យបាននៃការប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយក្នុងនោះកម្ពុជាបានប្រកាន់យកនូវ ស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច ដើម្បីកសាងភាពធន់ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

លោកបណ្ឌិត បន្តថា ជុំវិញបញ្ហាក្នុងពេលបច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រាកដប្រជា និងការប្រឈម បញ្ហាព្រំដែនជាមួយថៃ ឃើញថា សេដ្ឋកិច្ចកម្ពុជាមិនទាន់មានចំណុចណាស្រុតចុះនៅឡើយ ផ្ទុយទៅវិញបន្ទាប់ពីប្រជាជនកម្ពុជាធ្វើ ពហិការ សហគ្រិនក្នុងស្រុកបាននិងកំពុងចេញដំណើរយ៉ាងផុសផុស និងមានការរូបរួមគ្នា ដើម្បីក្លាយជាកំលាំងមួយកាន់តែរឹងមាំ នេះឆ្នាំ២០៣០, ចំណែកឆ្នាំ២០៥០ កម្ពុជានៅមានពេលវេលាក្នុងការរៀបចំ សម្រាប់ការធ្វើដំណើរឆ្ពោះទៅមុខបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា ជុំវិញការឈានទៅឆ្នាំ២០៣០ និង ២០៥០ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល បានកំពុងដាក់ចេញនូវចក្ខុវិស័យរៀងៗខ្លួន ដោយឈរលើមាគ៌ាគោលដៅតែមួយ ក្នុងការ ឆ្ពោះទៅសម្រេចគោលដៅរទាំងនេះ។ ចំណែកវិស័យឯកជន បច្ចុប្បន្នបាននិងកំពុងចេញដំណើរស្របតាមគោលដៅចររបស់រាជរដ្ឋាភិ បាលផងដែរ តាមរយៈការពង្រឹង និងពង្រីកអាជីវកម្ម និងស្រូបយកកំលាំងពលកម្មដោយប្រើប្រាស់ជំនាញដែលមានតម្លៃខ្ពស់ ដោយ ធ្វើឱ្យផលិតផលសរុបក្នុងស្រុក (ផ.ស.ស) សម្រាប់មនុស្សម្នាក់នឹងហក់ឡើងកាន់តែខ្ពស់។

ជុំវិញការឈានទៅសម្រេចនូវគោលដៅចរនេះ រាជរដ្ឋាភិបាលបានដាក់ចេញអាទិភាពកំណែទម្រង់គន្លឹះចំនួន៧ សម្រាប់គាំទ្រដល់ការ អនុវត្តយុទ្ធសាស្រ្ត ព្រមទាំងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់រួមមាន៖ ការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមក ពីជំងឺរាតត្បាតកូវីដ-១៩ (អនុវត្តរយៈពេលខ្លី), ការលើកកម្ពស់ស្ថាប័នប្រកបដោយគណនេយ្យភាព និងបរិយាបន្ន ដើម្បីផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាព, ការពង្រឹងនិងការពង្រីកប្រព័ន្ធគាំពារសង្គម, ការវិនិយោគលើធនធានធម្មជាតិរបស់ប្រទេស កម្ពុជាប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវកំណើន និងការអភិវឌ្ឍរយៈពេលវែង, ការបន្តពង្រីក កែលម្អ និងធ្វើពិពិធកម្មវិស័យ កម្មន្តសាល មានសារៈសំខាន់សម្រាប់ការជោគជ័យសេដ្ឋកិច្ច, ការធ្វើទំនើបកម្មវិស័យកសិកម្ម (ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល), និងការវិនិយោគលើវិស័យអប់រំប្រកបដោយគុណភាព ការកសាងជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm