យុទ្ធនាការធាក់ស៊ីក្លូភ្នំពេញទៅស្ទឹងត្រែងដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងអភិរក្សស៊ីក្លូខ្មែរ

2026/03/01 08:43:04 pm        124

ក្រុមអ្នកធាក់ស៊ីក្លូ១០រូប បានធ្វើយុទ្ធនាការជិះស៊ីក្លូពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា បានចាប់ផ្តើមចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញហើយ ហើយបើតាម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា យុទ្ធនាការធាក់ស៊ីក្លូចំងាយផ្លូវ៣៧០គ.មនេះ នឹងធានាបាននូវការការអភិរក្ស អភិវឌ្ឍន៍ ពិសេសទទួលបានគាំទ្រប្រើប្រាស់ច្រើននៅក្នុងសង្គមកម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងឱកាសជូនដំណើរក្រុមអ្នកធាក់ស៊ីក្លូភ្នំពេញស្ទឹងត្រែងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះថា តាមរយៈការចំណាយពេលចំនួន៦ថ្ងៃ ធ្វើយុទ្ធនាការធាក់ស៊ីក្លូពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែងលើចម្ងាយ៣៧០គ.ម របស់ក្រុមអ្នកធាក់ស៊ីក្លូនេះ គឺរួមចំណែកផ្សព្វផ្សាយទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងជំរុញការអភិរក្ស អភិវឌ្ឍន៍ ក៏ដូចជំរុញការគាំទ្រ និងប្រើប្រាស់ស៊ីក្លូធ្វើដំណើរកាន់តែច្រើននៅក្នុងសង្គមកម្ពុជា ហើយក្រសួងទេសចរណ៍ផ្ទាល់ នឹងជំរុញការផ្តល់តម្លៃបន្ថែម ដោយជំរុញឲ្យឲ្យអាជីវកម្មទេសរណ៍ ពិសេសការីទេសចរណ៍រៀបចំកញ្ចប់ទេសចរណ៍ ដោយមានដាក់បញ្ចូលឲ្យទេសចរអន្តរជាតិទទួលបានពិសោធន៍ធ្វើដំណើរតាមស៊ីក្លូនេះផងដែរ។

ប្រធានសមាគមស៊ីក្លូកម្ពុជា និងអ្នកធាក់ស៊ីក្លូបានថ្លែងការអរគុណជាខ្លាំងដែលក្រសួងទេសចរណ៍ជំរុញមានព្រឹត្តិការណ៍ធាក់ស៊ីក្លូភ្នំពេញ ស្ទឹងត្រែង ហើយតាមរយៈយុទ្ធនាការធ្វើដំណើរតាមស៊ីក្លូ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ ទាក់ទាញទេសចរទស្សនាភ្នំពេញ និងខេត្តស្ទឹងត្រែងឲ្យបានច្រើន ពិសេសជំរុញការគាំទ្រប្រើប្រាស់សេវាធ្វើដំណើរតាមស៊ីក្លូ ខណៈ បច្ចុប្បន្នការប្រើប្រាស់ ការធ្វើដំណើរតាមស៊ីក្លូរបស់ប្រជាពលរដ្ឋខ្មែរហាក់មានធ្លាក់ចុះ និងមានការប្រើប្រាស់ច្រើន រកចំណូលបានច្រើន នៅក្នុងវិស័យទេសចរណ៍ជាពិសេសនៅក្នុងរដូវពេលមានទេសចរអន្តរជាតិមកទស្សនាច្រើន។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានថ្លែងថា ការចេញដំណើរបស់ក្រុមអ្នកធាក់ស៊ីក្លូចំនួន១០ស៊ីក្លូ ពីវិមានឯករាជ្យ រាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែងចម្ងាយ៣៧០គ.ម ដោយមានស៊ីក្លូអមជូនដំណើរចំនួន៤០ស៊ីក្លូនេះ នឹងជិះទៅដល់ខេត្តស្ទឹងត្រែងនៅថ្ងៃទី៦ ខែមីនា គឺចំថ្ងៃ ដែលខេត្តស្ទឹងត្រែង រៀបចំព្រឹត្តិការណ៍ទេសចរណ៍ព្យុះហយាត្រាដំណើរកម្សាន្តទេសចរណ៍នៅក្នុងក្រុងស្ទឹងត្រែងចំងាយ៣.៥គ.ម និងអមដោយមានការរៀបចំព្រឹត្តិការណ៍អមជាច្រើនទៀត ពិសេសព្រឹត្តិការណ៍ប្រកាសអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ស្ទឹងត្រែង រយៈពេល៥ឆ្នាំ ២០២៦-២០៣០  ព្រឹត្តិការណ៍ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ នាំគ្នាទស្សនាតំបន់ទេសចរណ៍បូរីអូស្វាយដើម្បីជួយគាំទ្រដល់សេវាកម្មសហគមអេកូទេសចរណ៍ខេត្តស្ទឹងត្រែង ជំរុញពលរដ្ឋស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីខ្លួនឯង និងព្រឹត្តិការណ៍អបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងផ្សព្វផ្សាយការដាក់ចេញនាមសញ្ញា ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតាជាដើម។

រូបអត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm