អភិបាលខេត្តណែនាំអាជ្ញាធរខេត្តកំពតយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងតម្រូវការពលរដ្ឋឲ្យបានល្អ

2026/03/01 08:55:09 pm        135

អភិបាលខេត្តកំពតបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យបន្តពង្រឹងការយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យ និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនជាគោលដៅស្នូល។

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទដីធ្លីជាមួយ ក្រុមហ៊ុន ជីប ម៉ុង នៅសាលាស្រុកបន្ទាយមាស ខេត្ត កំពត ក្នុងគោលបំណងសាកសួរសុខទុក្ខ ស្តាប់មតិយោបល់ ការលើកជាបញ្ហាប្រឈម និងតម្រូវការផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋដោយផ្ទាល់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុខទុក្ខ បញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ដោយដាក់ប្រជាជនជាគោលដៅ និងជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ។ ការដោះស្រាយវិវាទ និងសំណើសំណូមពររបស់ពលរដ្ឋ ត្រូវអនុវត្តតាមគោលការណ៍ច្បាប់ សុចរិតភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ពលរដ្ឋទទួលបានយុត្តិធម៌ និងការពារ សិទ្ធិស្របច្បាប់របស់ខ្លួន។

ឯកឧត្តមបានណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យរួមសហការយ៉ាងជិតស្និទ្ធ ពង្រឹងយន្តការសម្របសម្រួល និងប្រើប្រាស់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាដីធ្លី និងបញ្ហាប្រឈមផ្សេងៗ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តលើកកម្ពស់គុណភាពសេវាសាធារណៈ កាត់បន្ថយភាពយឺតយ៉ាវ និងពង្រឹងទំនុកចិត្តរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។

សកម្មភាពជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយផ្ទាល់នេះ គឺជាការអនុវត្តជាក់ស្តែងនៃគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការកែលម្អប្រព័ន្ធរដ្ឋបាលសាធារណៈ ការពង្រឹងអភិបាលកិច្ចល្អ និងការធានាឲ្យប្រជាពលរដ្ឋទទួលបានសេវា និងដំណោះស្រាយដោយស្មើភាព តម្លាភាព និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកស្ថាបនាសង្គមមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយច៏រភាព ហើយចំពោះវិវាទរវាងក្រុមគ្រួសារពលរដ្ឋ និងក្រុមហ៊ុន ឯកឧត្តមអភិបាលនឹងចុះមកសម្របសម្រួលដោះស្រាយបញ្ចប់ នៅសប្តាហ៍ក្រោយ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm