ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃអាទិត្យ១មីនានេះ ថាសហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ «ដោយការប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាមិនធ្លាប់មាន» ប្រសិនបើប្រទេសមជ្ឈិមបូព៌ាមួយនេះ ហានសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក។
លោក Trump បាននិយាយនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម Truth Social ថា «អ៊ីរ៉ង់ទើបតែបាននិយាយថា ពួកគេនឹងវាយប្រហារយ៉ាងខ្លាំងនៅថ្ងៃនេះ ខ្លាំងជាងអ្វីដែលពួកគេធ្លាប់ត្រូវបានវាយប្រហារកាលពីកន្លងមក»។
លោកបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនគួរធ្វើបែបនោះទេ ព្រោះប្រសិនបើពួកគេធ្វើ អាមេរិក នឹងវាយប្រហារពួកគេដោយកម្លាំងដ៏ខ្លាំងក្លាមិនធ្លាប់មាន!»៕