សភាពាណិជ្ជកម្ម EU សន្យាចូលរួមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា នៅខេត្តកំពង់ចាម

2022/03/23 09:52:56 pm        678

កំពង់ចាម៖ សភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា បានសន្យាថា នឹងចូលរួមលើការងារបោសសម្អាត មីនមនុស្សធម៌នៅកម្ពុជា ដោយអនុវត្តនៅខេត្តកំពង់ចាម ខណៈរាជរដ្ឋាភិបាល បានកំណត់ផែនការ នៅឆ្នាំ២០២៥ កម្ពុជាគ្មានមីន ។

ក្នុងជំនួបជាមួយឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) បានសម្តែងការសោកស្តាយចំពោះប្រទេសកម្ពុជា ដែលបានទទួលរងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារសង្រ្គាម ​ព្រមទាំង​បាន​បន្សល់ទុកគ្រាប់មីន ​និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ពាសពេញផ្ទៃប្រទេស​ បានបង្កឲ្យមានការគ្រោះថ្នាក់​ ដល់ប្រជាពលរដ្ឋខ្មែរ ។

លោកបន្តថា សភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការងារបោសសម្អាតមីន​មនុស្សធម៌ ព្រមទាំងកៀរគរនូវធនធានហិរញ្ញវត្ថុពីបណ្តាវិស័យ​ឯកជននានា​ក្នុងក្របខណ្ឌសហគមន៍​អឺរ៉ុប សម្រាប់គាំទ្រដល់ការងារបោសសម្អាតមីន​នៅខេត្តកំពង់ចាម ផងដែរ។

ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែង ​និង​សមិទ្ធផល​សម្រេច​បាន​របស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានអាជ្ញាធរមីន​ជា​សេនាធិការ ក្នុងការ​ដោះស្រាយបញ្ហាមីន ​និងសំណល់ជាតិផ្ទុះពីសង្រ្គាម​រយៈពេលកន្លងមក ។

ក្នុងជំនួបនោះ ​ឯកឧត្តមទេសរដ្ឋមន្រ្តី ​មានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ និង​ទទួល​ជោគជ័យ​ក្នុងដោះស្រាយបញ្ហាមីន​ និង​សំណល់ជាតិផ្ទុះនៅកម្ពុជារយៈពេល ​៣០ឆ្នាំកន្លងទៅនេះ មាន​ការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ ​និងប្រទេសជាមិត្ត នឹងបានដាក់ចេញនូវចក្ខុវិស័យយ៉ាង​ច្បាស់លាស់ ​ក្នុងការបញ្ចប់ការគម្រាមកំហែង​ដោយសារមីន ​នៅត្រឹមឆ្នាំ២០២៥ និងបន្ត​ដោះ​ស្រាយ​បញ្ហា​នៅសេសសល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ។

ឯកឧត្តម បានបន្តថា ដើម្បីគាំទ្រដល់ផែនការ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ និងឈានទៅ​សម្រេច​បាន​នូវចក្ខុវិស័យ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” អាជ្ញាធរមីន ​បានរៀប​ចំគោលការណ៍ណែនាំ​ស្តីពីការ​អនុវត្តយន្តការភូមិអស់មីន​ ដែលនឹងធានាថា​ រាល់ចម្ការមីនទាំងអស់ ដែលមាននៅ​ក្នុង​ភូមិត្រូវបានបោសសម្អាត​ ក្នុងគោលដៅ​ជួយ​ពន្លឿន​ដល់ការបោសសម្អាតមីន និងទាក់ទាញនូវការ​ចូលរួម​គាំទ្រ​ពីដៃគូអភិវឌ្ឍន៍ ​និងសប្បុរសជននានា។

ឯកឧត្តម លី ធុជ បានបន្ថែមថា ​ការអនុវត្តយន្តការនេះ នឹងចាប់ផ្តើមអនុវត្តចេញ​ពីភូមិមួយ​ទៅ​ភូមិមួយ​ និងខេត្តដែលមានផលប៉ះពាល់ដោយសារមីន​តិចតួច ​ជាក់ស្តែងអាជ្ញាធរមីន បាន​បញ្ចប់​ដោយជោគជ័យក្នុងខេត្តកែប​ និងគ្រោងបញ្ចប់ការងារបោសសម្អាតមីន ​នៅខេត្តព្រៃវែង ​ខាងមុខនេះ ក្រោមការចូលរួមជួយគាំទ្រពីសភាពាណិជ្ជកម្មអាមេរិក​ប្រចាំនៅកម្ពុជា ៕​អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm