ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអាទិត្យទី០១មីនានេះថា ក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្ដោះអាសន្នមួយនឹងត្រួតពិនិត្យដំណាក់កាលអន្តរកាលរបស់ប្រទេសនេះបន្ទាប់ពីការធ្វើឃាតមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ស្របតាមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញដែលគ្រប់គ្រងការស្នងតំណែង។
យោងតាមទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ីស្លាម (IRNA) ក្រុមប្រឹក្សានេះនឹងរួមបញ្ចូលប្រធានាធិបតីលោក Masoud Pezeshkian ប្រធានតុលាការ និងបព្វជិតជាន់ខ្ពស់មួយរូបមកពីក្រុមប្រឹក្សាអាណាព្យាបាល។ ជំនួយការមួយរូបរបស់មេដឹកនាំកំពូលដែលបានស្លាប់ បានបញ្ជាក់ថា ស្ថាប័នដែលមានសមាជិកបីរូបមួយនេះ នឹងទទួលខុសត្រូវក្នុងអំឡុងពេលអន្តរកាល។
ក្រោមមាត្រា ១១១ នៃរដ្ឋធម្មនុញ្ញអ៊ីរ៉ង់ ការស្លាប់ ឬអសមត្ថភាពរបស់មេដឹកនាំកំពូល ត្រូវតម្រូវឱ្យមានការបង្កើតក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្ដោះអាសន្នដែលមានភារកិច្ចគ្រប់គ្រងកិច្ចការរដ្ឋរហូតដល់មេដឹកនាំថ្មីត្រូវបានតែងតាំង៕