មនុស្ស៩នាក់បានស្លាប់ ក្នុងតំបន់មួយជិតទីក្រុង Jerusalem របស់អ៊ីស្រាអែល ក្រោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។
លោក Donald Trump និយាយថា "ទំនងជាមានអ្នកស្លាប់ និងរបួសកាន់តែច្រើន" របស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈសកម្មភាពយោធានៅក្នុងតំបន់នឹងបន្តរហូតដល់ "គោលបំណងទាំងអស់" សម្រេចបាន។
អ៊ីរ៉ង់បានប្ដេជ្ញាសងសឹកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន និងបានបើកការវាយប្រហារលើអ៊ីស្រាអែលវិញ ជាផ្នែកមួយនៃសង្គ្រាមកាន់តែរីករាលដាល ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែកមិននឹកស្មានដល់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ៕