លោក Trump៖ សង្គ្រាមនៅអ៊ីរ៉ង់អាចមានរយៈពេលមួយខែ ខណៈប្ដេជ្ញាសងសឹកការស្លាប់របស់យោធាអាមេរិក

2026/03/02 03:01:05 pm        224

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ១ មីនា ថា សង្គ្រាមលើអ៊ីរ៉ង់អាចមានរយៈពេលមួយខែ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួនបានបំផ្លាញទីស្នាក់ការកណ្តាលរបស់កងកម្លាំងការពារបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ ហើយអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរួមគ្នានេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទីបញ្ជាការ និងប្រព័ន្ធត្រួតពិនិត្យបច្ចេកទេសរបស់ទីក្រុងតេអេរ៉ង់។

ទីបញ្ជាការកណ្ដាលអាមេរិក បាននិយាយថា សមាជិកយោធាអាមេរិក៣នាក់បានស្លាប់ និង៥នាក់របួសធ្ងន់ ក្នុងប្រតិបត្តិការនេះ។ 

មួយថ្ងៃបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលលោក Ali Khamenei បានធ្វើឱ្យមជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពច្របូកច្របល់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបន្តយុទ្ធនាការយោធាមួយ ដែលបានបញ្ជូនរលកដ៏រន្ធត់ទូទាំងវិស័យនានា ចាប់ពីការដឹកជញ្ជូន រហូតដល់ការធ្វើដំណើរតាមផ្លូវអាកាស និងរហូតដល់វិស័យប្រេង។ មន្ត្រីអាមេរិកបាននិយាយថា សង្គ្រាមនេះត្រូវគេរំពឹងថានឹងមានរយៈពេលច្រើនថ្ងៃ។

នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយសារព័ត៌មាន Daily Mail លោក Trump បាននិយាយថា ការវាយប្រហារអាចបន្តរយៈពេល៤សប្តាហ៍ ឬច្រើនជាងនេះ។ លោកថា សកម្មភាពយោធានៅក្នុងតំបន់នេះ នឹងបន្តរហូតដល់ "គោលបំណងទាំងអស់" សម្រេចបាន។

លោក Trump បានប្រាប់កាសែតនេះថា លោកនៅតែបើកចំហចំពោះកិច្ចចរចាបន្ថែមទៀតជាមួយអ៊ីរ៉ង់ ប៉ុន្តែមិនបាននិយាយថា តើរឿងនោះនឹងកើតឡើងឆាប់ៗនេះ ឬយ៉ាងណានោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm