[UPDATE] អ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នាពេលក្រុមបាតុករព្យាយាមសម្រុកចូលស្ថានកុងស៊ុលអាមេរិកនៅប៉ាគីស្ថានជុំវិញបញ្ហាអ៊ីរ៉ង់ឡើងដល់ជាង២០នាក់

2026/03/02 04:15:45 pm        170

ក្រុមអាជ្ញាធរបាននិយាយថា ការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខនៅក្នុងទីក្រុងកំពង់ផែការ៉ាជី (Karachi) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន និងនៅភាគខាងជើងនៃប្រទេសនេះ បានបណ្តាលឱ្យអ្នកស្លាប់ឡើងដល់២២នាក់ និងជាង១២០នាក់ផ្សេងទៀតរងរបួស ខណៈក្រុមបាតុករគាំទ្ររដ្ឋាភិបាលអ៊ីរ៉ង់បានព្យាយាមវាយលុកស្ថានកុងស៊ុលសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។នៅភាគខាងជើងនៃប្រទេសនេះ ក្រុមបាតុករបានវាយប្រហារការិយាល័យអង្គការសហប្រជាជាតិ និងរដ្ឋាភិបាល។

អំពើហិង្សានេះបានកើតឡើងបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួនគឺលោក Ayatollah Ali Khamenei។នគរបាល និងមន្ត្រីនៅមន្ទីរពេទ្យមួយក្នុងទីក្រុងការ៉ាជី បាននិយាយថា មនុស្សយ៉ាងហោចណាស់៥០នាក់ក៏បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះដែរ ហើយពួកគេមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Shabir Mir បាននិយាយថា បុគ្គលិកទាំងអស់ដែលធ្វើការឱ្យអង្គការទាំងនោះមានសុវត្ថិភាព។លោកថា ក្រុមបាតុករបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតជាមួយនគរបាលនៅកន្លែងផ្សេងៗគ្នានៅក្នុងតំបន់ បំផ្លាញការិយាល័យរបស់អង្គការសប្បុរសធម៌ក្នុងស្រុក និងដុតបំផ្លាញការិយាល័យនគរបាល។ ទោះយ៉ាងណាក៏ដោយ លោកថា ក្រុមអាជ្ញាធរបានដាក់ពង្រាយកងទ័ព និងបានគ្រប់គ្រងស្ថានការណ៍បានហើយ។     

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប៉ាគីស្ថាន បាននិយាយក្នុងសារមួយនៅលើបណ្ដាញសង្គម X ថា ខ្លួនកំពុងតាមដានរបាយការណ៍នៃការធ្វើបាតុកម្មដែលកំពុងបន្តនៅឯស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំទីក្រុង Karachi និង Lahore ខណៈក្រុមបាតុករអំពាវនាវឱ្យមានការតវ៉ាបន្ថែមទៀតនៅឯស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុង Islamabad និងស្ថានកុងស៊ុលនៅទីក្រុង Peshawar៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm