តម្លៃប្រេងហក់ឡើង ខណៈជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែរីកធំ រំខានដល់ការដឹកជញ្ជូន

2026/03/02 04:28:56 pm        140

តម្លៃប្រេងបានកើនឡើងជាង៨ ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះ នៅថ្ងៃចន្ទ ទី ២ ខែមីនា ខណៈអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបង្កើនការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា ដោយបំផ្លាញនាវាដឹកប្រេង និងរំខានដល់ការដឹកជញ្ជូនពីតំបន់ផលិតប្រេងសំខាន់ៗ។

អ៊ីស្រាអែល បានបើកការវាយប្រហារថ្មីទៅលើទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ហើយអ៊ីរ៉ង់ បានឆ្លើយតបដោយការបាញ់ស្រោចមីស៊ីលកាន់តែច្រើន មួយថ្ងៃបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូល លោក Ali Khamenei ដែលបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ានិងសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពមិនប្រាកដប្រជា។ យ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួនបីគ្រឿង បានរងការខូចខាតនៅឆ្នេរសមុទ្រ ហើយនាវិកម្នាក់ត្រូវបានសម្លាប់ ខណៈការសងសឹករបស់អ៊ីរ៉ង់ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យនាវាច្រើនគ្រឿងរងការខូចខាតជាបន្តបន្ទាប់ នេះបើយោងតាមប្រភពពីមន្ត្រីដឹកជញ្ជូន បាននិយាយកាលពីថ្ងៃអាទិត្យ។

ប្រភពពាណិជ្ជកម្មបាននិយាយថា ម្ចាស់នាវាដឹកប្រេង ក្រុមហ៊ុនប្រេងធំៗ និងក្រុមហ៊ុនពាណិជ្ជកម្ម ភាគច្រើនបានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវតាមច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងតេអេរ៉ង់បានព្រមាននាវាកុំឱ្យធ្វើដំណើរតាមផ្លូវទឹកនេះ។ ប្រេងសកលជាង២០ភាគរយ ត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។

សន្ទស្សន៍តម្លៃប្រេងឆៅ Brent បានឡើងដល់កម្រិតខ្ពស់បំផុត ៨២,៣៧ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ហើយមានតម្លៃ ៧៩,៣៤ ដុល្លារអាមេរិក កើនឡើង ៦,៤៧ ដុល្លារអាមេរិក ឬ ៨,៨៨ ភាគរយ គិតត្រឹមម៉ោង ៧:០៥ ព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី។ តម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានកើនឡើង ៥,៣៦ ដុល្លារអាមេរិក ឬ ៨ ភាគរយ មានតម្លៃដល់៧២,៣៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុត ៧៥,៣៣ ដុល្លារអាមេរិកពេលមុននេះ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm