ភាគហ៊ុនអាស៊ី និងរូបិយប័ណ្ណធ្លាក់ចុះដោយសារភាពចលាចលនៅមជ្ឈិមបូព៌ា

2026/03/02 06:56:13 pm        146

ភាគហ៊ុននៅក្នុងទីផ្សារអាស៊ីដែលកំពុងងើបឡើងបានធ្លាក់ចុះក្នុងការជួញដូរដំបូងនៅថ្ងៃចន្ទ២មីនាដើមសប្ដាហ៍នេះ ខណៈការវាយប្រហារយោធាដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានធ្វើឱ្យវិនិយោគិនស្វែងរកសុវត្ថិភាពដែលទាក់ទងនឹងប្រាក់ដុល្លារ មាស និងមូលបត្របំណុល។

ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក Donald Trump ថាជម្លោះអាចបន្តរយៈពេលបួនសប្តាហ៍ខាងមុខ បានបន្ថែមភាពមិនច្បាស់លាស់ ដោយធ្វើឱ្យកាន់តែមានការភ័យខ្លាចថាអំពើហិង្សាអាចរីករាលដាលដល់ផ្នែកផ្សេងទៀតនៃមជ្ឈិមបូព៌ា។

ភាគហ៊ុនជប៉ុន និងប្រាក់យ៉េនបានធ្លាក់ចុះនៅថ្ងៃចន្ទ ២មីនានេះ ខណៈមូលបត្របំណុលរដ្ឋាភិបាលបានកើនឡើង។ សន្ទស្សន៍ភាគហ៊ុន Nikkei បានបើកនៅក្នុងតម្លៃ៥៧.៩៧៦.២០ ធ្លាក់ចុះ ៨៧៤,០៧ពិន្ទុ។

សន្ទស្សន៍ភាគហ៊ុនរបស់ប្រទេសចិនមានការប្រែប្រួលតិចតួចនៅថ្ងៃចន្ទនេះ បន្ទាប់ពីជម្លោះអ៊ីរ៉ង់   ខណៈភាគហ៊ុនថាមពល ការពារជាតិ និងមាស កើនឡើង ហើយភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ និងទេសចរណ៍ បានធ្លាក់ចុះ។ សន្ទស្សន៍ភាគហ៊ុន Shanghai Composite (SSE) បានបើកនៅកម្រិត ៤.១៥១,៨០ ពិន្ទុ ធ្លាក់ចុះ១១,០៨ពិន្ទុ ឬ ០,២៧%។

នៅហុងកុង សន្ទស្សន៍ភាគហ៊ុន Hang Seng ដែលងាយនឹងប្រែប្រួលខ្លាំងជាងទីផ្សារសកល បានធ្លាក់ចុះជាង២% បន្ទាប់ពីបើកនៅកម្រិត២៦.៣០៥,៥៨ ពិន្ទុ ធ្លាក់ចុះ៣២៤,៩៦ ពិន្ទុ ឬ១,២២%។

នៅតំបន់ផ្សេងទៀត តម្លៃផ្សារភាគហ៊ុននៅកោះតៃវ៉ាន់បានធ្លាក់ចុះដល់ទៅ ២,៣%។ សន្ទស្សន៍ភាគហ៊ុនចម្បងរបស់ផ្សារហ៊ុនតៃវ៉ាន់ Taiwan Stock Exchange បានបើកដួញដូរក្នុងការធ្លាក់ចុះ ១៣៧,០១ពិន្ទុ នៅត្រឹម៣៥.២៧៧,៤៨ នៅថ្ងៃចន្ទនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm