ភ្នំពេញ៖ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ប្រកាសបន្តកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងស្មារតីភាពជាដៃគូ និងការគោរពគ្នាទៅវិញទៅមកជាមួយកម្ពុជា។
ការប្រទេសរបស់អង្គការសហប្រជាជាតិបែបនេះ ធ្វើឡើងតាមរយៈជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
តាមរយៈហ្វេសប៊ុកផែកផ្លូវការរបស់ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជំនួបសម្តែងការគួរសមនេះ បានផ្តល់ឱកាសដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអាទិភាពរួមក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
«អង្គការសហប្រជាជាតិ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធនេះ ក្នុងស្មារតីភាពជាដៃគូ និងការគោរពគ្នាទៅវិញទៅមកជាមួយកម្ពុជា»៕



