យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបង្ហាញនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះថា ក្នុងរយៈពេល២ខែឆ្នាំ២០២៦នេះ ភ្ញៀវទេសចរអន្តរជាតិទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរមានចំនួន១៨៨ ៨៨៥នាក់ ដោយទទួលបានប្រាក់ចំណូលចំនួន៩លាន១៧ម៉ឺន៥២៧០ដុល្លារ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ថយចុះជាង៣០ភាគរយ ។
យោងតាមសេចក្ដីប្រកាសព័ត៌ដដែល បានបង្ហាញថា នៅក្នុងខែកុម្ភៈឆ្នាំ២០២៦នេះ មានអ្នកទេសចរអន្ដរជាតិចំនួន៩៥ ៣៩៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការថយចុះជាង២៨ភាគរយ បៀបធៀបនឹងឆ្នាំ២០២៥ ដោយទទួលបានប្រាក់ចំណូលពីការលក់បណ្ណនេះ មានចំនួន៤លាន៦៥ម៉ឺន២៤៩៣ដុល្លាអាមេរិក ថយចុះជាង២៥ភាគរយ បើធៀបនឹងឆ្នាំ២០២៥កន្លងកន្លងមក។
ក្នុងរយៈពេល២ខែនេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មកពីសហរដ្ឋអាមេរិកជាប់លេខ១ បារាំងលេខ២ ចក្រភពអង់គ្លេសលេខ៣ ចិនលេខ៤និងអាឡឺម៉ង់លេខ៥។
គ្រឹះស្ថានអង្គរ បន្ថែមថា ក្នុងរយៈពេល២ខែ ចាប់ពីខែមករា ដល់ខែកុម្ភៈឆ្នាំ២០២៦នេះ ភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរមានចំនួន១៨៨ ៨៨៥នាក់ និងទទួលបានប្រាក់ចំណូលចំនួន៩លាន១៧ម៉ឺន៥២៧០ដុល្លា ថយចុះជាង៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ៕





