មន្ត្រីនគរបាលដែលប្រើហិង្សាលើកូនចុង ត្រូវសមត្ថកិច្ចចាប់ខ្លួន

2022/03/23 03:26:37 pm        12.1 K

សៀមរាប៖ មន្ត្រីនគរបាលម្នាក់ បម្រើការងារនៅការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលត្រូវចោទប្រកាន់ថា បានប្រើអំពើហិង្សាទៅលើកូនចុងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ ខ្លួនបានហើយ កាលពីយប់ថ្ងៃទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មន្ត្រីរូបនោះមានតួនាទីជាព្រិន្ទបាលឯកឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស អត្តលេខ71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងារ​សន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ច បានបន្តថា មន្ត្រីនគរបាលរូបនេះ ត្រូវសមត្ថកិច្ចនាំខ្លួនពីសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ទីដែលជននេះកំពុងរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង ។

បើតាមសមត្ថកិច្ច ឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ លោក​ព្រិន្ទបាល​ឯក លក្ខិណា វីរៈរិទ្ធ និងម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅលេងនៅឯខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួន ដើម្បីទៅជួបគ្នា។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរងគ្រោះ តែកុមារី​មិន​ព្រមស្រាប់តែក្រោយមក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំ​ព្រោះខ្នាញ់ពេក។

នៅថ្ងៃទី១៩ ខែមីនានេះ លោក លក្ខិណា វីរៈរិទ្ធ ​បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែល​ក្នុងថ្ងៃ​នោះដដែល​ ជនបង្ក ​បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេល​ម្តាយជន​រងគ្រោះមិននៅ ធ្វើឲ្យកុមារីទន់ខ្លួន និងអស់កម្លាំង រើបំរាស់។

នៅថ្ងៃទី២០ខែមីនានេះ ម្តាយក្មេងរងគ្រោះ បានទាក់ទងរកមិត្តភក្កិ ឲ្យមកទទួលខ្លួន និងកូន ចាក​ចេញ​ពីខេត្តព្រះសីហនុ។ រីឯជនបង្ក បានធ្វើដំណើរតាមឡានក្រុងមកសាលា​នគរបាលជាតិ​មិត្តភាព កម្ពុជា-វៀតណាម ។

សមត្ថកិច្ច បានបន្តថា បន្ទាប់នាំខ្លួនពីខេត្តកំពង់ស្ពឺ ​មកកាន់ខេត្តសៀមរាប ​ទាំងយប់នោះ ​នៅព្រឹក ថ្ងៃទី២៣ ខែមីនានេះ ​សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យនេះ​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm