អ៊ីស្រាអែល វាយប្រហារយ៉ាងខ្លាំងក្លាលើលីបង់ ដែលធ្វើឱ្យជម្លោះអ៊ីរ៉ង់ កាន់តែរីករាលដាល

2026/03/02 07:28:23 pm        278

អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ជាថ្មី ដោយផ្តោតលើទីក្រុងតេអេរ៉ង់ ហើយក៏បានពង្រីកយុទ្ធនាការយោធារបស់ខ្លួនដាក់លើពួកសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ផងដែរ នៅថ្ងៃចន្ទ (២ មីនា) នេះ ដែលធ្វើឱ្យជម្លោះជាមួយអ៊ីរ៉ង់ កាន់តែរាលដាលពាសពេញមជ្ឈិមបូព៌ា ខណៈទីក្រុងវ៉ាស៊ីនតោនឱ្យសញ្ញាថា ការវាយប្រហារយោធារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើគោលដៅអ៊ីរ៉ង់ អាចបន្តរយៈពេលជាច្រើនសប្តាហ៍។

អ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងវាយប្រហារទីតាំងនៅប្រទេសលីបង់ ដែលមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធមូស្លីមស៊ីអ៊ីត ហេសបូឡា ដែលជាសម្ព័ន្ធមិត្តសំខាន់មួយរបស់ទីក្រុងតេអេរ៉ង់នៅមជ្ឈិមបូព៌ា បន្ទាប់ពីក្រុមប្រដាប់អាវុធនេះ ទទួលស្គាល់ថាខ្លួនបានបាញ់មីស៊ីល និងយានដ្រូនឆ្ពោះទៅកាន់អ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់គ្រាប់ផ្លោងមួយគ្រាប់ដែលបាញ់ចេញពីលីបង់ ខណៈគ្រាប់ផ្លោងផ្សេងទៀតបានធ្លាក់នៅតំបន់បើកចំហនៃប្រទេស។ អ៊ីស្រាអែល បានវាយប្រហារតាមអាកាសលើតំបន់ជាយក្រុងបេរូត ដែលគ្រប់គ្រងដោយក្រុមហេសបូឡា នៅថ្ងៃចន្ទនេះ ជាមួយនឹងការផ្ទុះជាង ១០ដង បានធ្វើឱ្យកក្រើករដ្ឋធានីលីបង់។ អ៊ីស្រាអែល និយាយថា ខ្លួនក៏វាយប្រហារគោលដៅសមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធហេសបូឡា នៅជិតទីក្រុងបេរូតផងដែរ។

ការវាយប្រហារសងសឹករបស់ក្រុមហេសបូឡា និងអ៊ីស្រាអែល បានពង្រីកសង្រ្គាមកាន់តែធំ ដែលបានរីករាលដាលពាសពេញមជ្ឈិមបូព៌ារួចទៅហើយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយបានធ្វើឱ្យតម្លៃប្រេងហកឡើងកប់ពពក និងធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសជួបភាពចលាចល៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm