រុស្ស៊ី ព្រមានពីការរាំងស្ទះប្រេងដ៏អាក្រក់បំផុត ដោយសារតែការបិទច្រកសមុទ្រ Hormuz ក្នុងសង្រ្គាមអ៊ីរ៉ង់

2026/03/02 07:40:28 pm        160

ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (១ មីនា) ថា ការបិទច្រកសមុទ្រ Hormuz មិនឱ្យមានការដឹកជញ្ជូនទំនិញ អាចនាំឱ្យមានអតុល្យភាពយ៉ាងសំខាន់លើទីផ្សារប្រេង និងឧស្ម័នសកល ដែលអាចនាំឱ្យមានវិបត្តិប្រេងយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រសួងរុស្ស៊ី ក៏បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ បញ្ចប់ការប្រយុទ្ធគ្នា និងការវិលត្រឡប់ទៅរកកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូតវិញ។

ប្រភពពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃសៅរ៍ថា ម្ចាស់នាវាដឹកប្រេង ក្រុមហ៊ុនប្រេងធំៗ និងក្រុមហ៊ុនពាណិជ្ជកម្មជាច្រើន បានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវតាមរយៈច្រកសមុទ្រដ៏សំខាន់មួយនោះ បន្ទាប់ពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានបិទការធ្វើនាវាចរណ៍នៅដែនទឹកនោះ។

គួរឱ្យដឹងថា អត្រាប្រហែល ២០% នៃប្រេងពិភពលោក រួមទាំងពីប្រទេសផលិតប្រេងដូចជា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម អ៊ីរ៉ាក់ កូវ៉ែត និងអ៊ីរ៉ង់ តែងឆ្លងកាត់ច្រកសមុទ្រ Hormuz រួមជាមួយនឹងឧស្ម័នធម្មជាតិរាវមួយចំនួនធំពីប្រទេសកាតា។

អ្នកជំនាញបាននិយាយថា បើពុំមានដំណោះស្រាយរហ័សទេ នោះតម្លៃប្រេងនឹងកើនឡើងយ៉ាងគំហុកក្នុងការជួញដូរក្នុងទីផ្សារអន្តរជាតិ។ ទោះជាទំហំនៃការរំខានជាក់ស្ដែង គឺអាស្រ័យលើរយៈពេលនៃជម្លោះអ៊ីរ៉ង់ក៏ដោយ ក៏ប៉ុន្តែសម្រាប់ពេលនេះ ការគំរាមកំហែង និងភាពមិនប្រាកដប្រជានៅចំពោះមុខ គឺជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំហូរប្រេងពីតំបន់ដែលមានចំនួន ២០% នៃការផ្គត់ផ្គង់ប្រេងសកល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm