នៅឆ្នាំ២០២៥ មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ជាង ៩ពាន់​ករណី​ ឃាត់​ខ្លួន​ជន​សង្ស័យជាង ២ម៉ឺននាក់ និងចាប់យកសារធាតុញៀនជាង ៧តោន

2026/03/02 07:45:29 pm        289

ភ្នំពេញ៖ ការបង្ក្រាបបទល្មើសគ្រឿងញៀនបានធ្វើឡើងនៅក្នុងឆ្នាំ២០២៥, មន្ទីរប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​បាន​បង្ក្រាបបទល្មើសគ្រឿងញៀនជាង ៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ២ម៉ឺន​នាក់ ចាប់យកសារធាតុញៀនជាង ៧តោន និងសារធាតុគីមីផ្សំជិត ៥០តោន។ នេះបើតាម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ប្រាប់ BTV នៅថ្ងៃទី០២ ខែមីនានេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាន​មាន​ប្រសាសន៍​ប្រាប់ ​BTV នៅថ្ងៃទី០២ ខែមីនា នេះថា ការពិតណាស់ រដ្ឋាភិបាលនីតិកាលទី៧ ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន មាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ និងយក​បញ្ហា​គ្រឿង​នេះ ​ជាអាទិភាពទី១។ ហេតុនេះ ក្នុងឆ្នាំ២០២៥ កន្លងទៅ នគរបាលប្រឆាំង​គ្រឿង​ញៀន​បង្ក្រាប​បទល្មើសគ្រឿងញៀន សរុបចំនួន ៩,២១៨ ករណី ឃាត់ខ្លួន ជនសង្ស័យចំនួន ២២,៩២៦នាក់ (ស្រី ១,៦១៦នាក់) ចាប់យកសារធាតុញៀន សរុប ចំនួន ៧តោន ៨៥១គ.ក្រ និង​សារធាតុគីមីផ្សំ ជាង៤៨តោន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា សារធាតុ​ញៀន​ដែល​សមត្ថកិច្ច​ចាប់​បាន​ច្រើន​បំផុ​តគឺ ប្រភេទ អ៊ិចស្តាស៊ី សមត្ថកិច្ចចាប់បានជិត ៤ តោន ប្រភេទមេតំហ្វេតាមីន ជាង​១​តោន ​និងប្រភេទ កេតាមីន ជាង១តោន។ បើប្រៀប​ធៀប​លទ្ធ​ផលប​ង្ក្រាប​បទ​ល្មើសកា​ល​ពី​ឆ្នាំ​២០២៤​ ធៀបនិងឆ្នាំ២០២៥ ឃើញថា ៖ បទល្មើសគ្រឿងញៀនមានការកើនឡើងចំនួន ៨៨១​ករណី ​កើនឡើង ១០.៥៦%។ ជនសង្ស័យមានការកើនឡើង ចំនួន ១៨២៤នាក់ កើនឡើង ៨.៦៤%។ គ្រឿងញៀនដែលសមត្ថកិច្ចចាប់បាន មានការថយចុះ ប្រហែល ៣តោន។ សារ​ធាតុ​គីមី​ផ្សំ ​មានការកើនឡើង ជាង ៤៨តោន។

ចំពោះស្ថាន​ភាពគ្រឿងញៀន ស្ថានភាពជាទូទៅនៃ​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​កម្ពុជា​មាន​ការ​ថម​ថយ​ដោយ​ក្នុង​នោះ៖ មិនមានករណីផលិត កែឆ្នៃគ្រឿងញៀនទ្រង់ទ្រាយធំៗទៀតនោះទេ គឺ​មាន​តែ​ការកែច្នៃគ្រឿងញៀនទ្រង់ទ្រាយតូចៗ នៅតាមផ្ទះ និងតាមខុនដូរ។ ការប្រើ​ប្រាស់​គ្រឿង​ញៀន​​នៅ​តាមសប្បាយដ្ឋានមានការថយចុះ ស្ទើតែទាំងស្រុង៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm