លោក Ali Larijani ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលដ៏មានឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់ «នឹងមិនចរចាជាមួយសហរដ្ឋអាមេរិកនោះទេ»។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X លោក Larijani បានបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថា មន្ត្រីអ៊ីរ៉ង់បានស្វែងរកការចាប់ផ្តើមការចរចាជាមួយរដ្ឋបាលរបស់លោកប្រធានធិបតីអាមេរិក Donalda Trump បន្ទាប់ពីមានការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ជាបន្តបន្ទាប់ កាលពីចុងសប្តាហ៍ ដែលបានកើតឡើងក្រោយទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចានុយក្លេអ៊ែរ៕
