សម្តេចប្រមុខរដ្ឋស្ដីទីប្រាប់អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិន​ប៉ះ​ពាល់​ដល់​ការ​រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជានោះទេ

2026/03/02 01:48:22 pm        180

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែង​ប្រាប់​អគ្គ​លេខា​ធិការ​អង្គការ​អន្តរជាតិ​នៃ​បណ្តាប្រទេសនិយាយភាសាបារាំង ហៅកាត់ថា ហ្វ្រង់កូហ្វូនីថា បញ្ហាព្រំដែន​រវាង​កម្ពុជា ​និងថៃ នាពេលបច្ចុប្បន្ន មិនប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែវិច្ឆិកា ចុងឆ្នាំ២០២៦នោះទេ ខណៈសម្តេចតេជោ​បាន​ផ្តាំ​ទៅ​កាន់​បណ្តា​មេដឹកនាំ​ប្រទេស​ជា​សមាជិកនៃអង្គការអន្តរជាតិមួយនេះកុំឱ្យមានការព្រួមបារម្ភ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសាបា​រាំង ( Organisation internationale de la Francophonie) ក្នុង​ជំនួប​សម្ដែង​ការ​គួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ​២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះដំ​ណើរ​ទស្សន​កិច្ច​ជា​ថ្មី​រប​ស់​លោក​ស្រីអ​គ្គ​លេខា​ធិការ​មកកាន់កម្ពុជា។ សម្តេចតេជោ ចាត់ទុកដំណើរទស្សន​កិច្ច​របស់​លោក​ស្រី​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើកទី២០ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦។

លោកជំទាវស្រី​អគ្គលេខាធិការ បានសម្តែងការអរគុណជាអនេកចំពោះការបដិសណ្ឋារកិច្ច និង​ការ​ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ដោយបានអនុញ្ញាតឱ្យលោកស្រី និងគណៈ​ប្រតិភូ​បាន​ជួបសម្តែងការគួរសម។ លោកជំទាវ អគ្គលេខាធិការ បានគូសរំលេច​ពី​ចំណាប់​អារម្មណ៍​របស់លោកជំទាវ ពេលអញ្ជើញដល់ប្រទេសកម្ពុជា ដោយបានឃើញពី​ការ​រីក​ចម្រើន​របស់​កម្ពុជា​ ជាពិសេសអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោកជំទាវ​បាន​កោត​សរសើរ​ចំពោះ​ការ​សាង​សង់អាកាសយានដ្ឋានថ្មីរបស់កម្ពុជាមួយនេះ មានភាពស្រស់​ស្អាត​ហើយ​អាកាសយានដ្ឋាន​នេះរង់​ចាំ​ទទួល​គណៈ​ប្រតិភូ​ថ្នាក់​ដឹកនាំ​នៃ​បណ្តា​ប្រទេស​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូនី​។

លោកជំទាវអគ្គលេខាធិការ បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេស​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកជំទាវ អគ្គ​លេខាធិការ បានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោតាំងពីអតីតកាល ក៏ដូចជា​ដំណើរ​ស្វែង​រកសន្តិភាពសម្រាប់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចពេលនៅជានាយករដ្ឋមន្ត្រី ដែល​ធ្វើឱ្យប្រទេសមានសន្តិភាពរហូតដល់បច្ចុប្បន្ន។

សម្តេច​តេជោ ប្រមុខរដ្ឋស្តីទី បានសម្តែង​ការ​ពេញចិ​ត្ត​នូវ​អ្វី​ដែល​លោក​ស្រី​អគ្គ​លេខា​ធិការ​បាន​លើក​ឡើង​។ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាទន្ទឹងរង់ចាំ​ស្វាគមន៍​គណៈប្រតិភូ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី អញ្ជើញមកកាន់ប្រទេសកម្ពុជា។ សម្តេចតេជោបានគូសរំលេចថា បើ​ទោះ​បី​ពេល​បច្ចុប្បន្នពិភពលោកស្ថិតនៅក្នុងស្ថានភាពដ៏ស្មុគស្មាញយ៉ាងណាក្តី តែសម្តេចរំពឹងថា កិច្ច​ប្រជុំ​ហ្វ្រង់​កូហ្វូនីនៅកម្ពុជានឹងទទួលបានជោគជ័យ ដើម្បីទុកជា​សមិទ្ធផល​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា​ផង និងសម្រាប់អង្គការហ្វ្រង់កូហ្វូនីទាំងមូល ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ។ សម្តេចតេជោ​បាន​បង្ហាញ​ក្តីសង្ឃឹមថា លោកជំទាវអគ្គលេខាធិការនឹងគាំទ្រយ៉ាងសកម្មដល់កម្ពុជា ក្នុងការ​រៀបចំ​កិច្ច​ប្រជុំកំពូលហ្វ្រង់កូហ្វូនី។

នៅក្នុងឱកាសនៃជំនួបនេះលោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានសម្តែងនូវការ​ប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ។ លោកជំទាវបានបញ្ជាក់ថា ដំណើរ​របស់លោកស្រី និងគណៈប្រតិភូ អញ្ជើញមក​កម្ពុជា​នា​ពេល​នេះដើ​ម្បី​ចូល​រួម​ពិភាក្សា​ជាមួយ​កម្ពុជា​លើការងាររៀបចំកិច្ចប្រជុំកំពូលនេះ។

សម្រាប់ក្នុង​បរិបទពិភពលោកដ៏ស្មុគស្មាញនេះ លោកជំទាវអគ្គលេ​ខាធិការ​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូនី បានទទួលស្គាល់នូវភាពស្មុគស្មាញរបស់ពិភពលោក ដែលតម្រូវ​ឱ្យប​ណ្តាប្រ​ទេស​សមាជិ​ក​អង្គកា​រ​អន្តរជាតិហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០២៦នេះ កម្ពុជានឹង​ធ្វើ​ជាម្ចាស់​នៃ​កិច្ច​ប្រជុំ​កំពូល​អង្គកា​រ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយភាសាបារាំងលើកទី២០។ កិច្ចប្រជុំនេះ​ដំបូង​ឡើយ​គ្រោង​ធ្វើ​នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប​ តែដើម្បីសម្រួលដល់ការស្នាក់នៅ និងការចូលរួម​របស់​ប្រតិភូ​នៃ​បណ្តា​ប្រទេស​នានា​នោះកិ​ច្ចប្រជុំត្រូវបានកែសម្រួលមកធ្វើនៅរាជធានីភ្នំពេញវិញ៕

អត្ថបទដែលទាក់ទង

លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត
2026/03/02 03:10:18 pm        1
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ណែនាំ​ក្រុមការងារ​គ្រប់​ថ្នាក់​បន្ត​គាំទ្រ​ការ​អភិវឌ្ឍមូលដ្ឋាន​ឆ្លើយ​តប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​
2026/03/02 03:06:18 pm        1
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ខណៈ​មេដឹកនាំនៅលើពិភពលោកភាគច្រើនមកពីអឺរ៉ុបនឹងចូលរួមកិច្ចប្រជុំ
2026/03/02 02:49:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត

2026/03/02 03:10:18 pm
​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ណែនាំ​ក្រុមការងារ​គ្រប់​ថ្នាក់​បន្ត​គាំទ្រ​ការ​អភិវឌ្ឍមូលដ្ឋាន​ឆ្លើយ​តប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​
2026/03/02 03:06:18 pm
​អ៊ីរ៉ង់បន្តការវាយប្រហារថ្ងៃទី៣ ទៅលើអ៊ីស្រាអែល និងទីក្រុងឈូងសមុទ្រមួយចំនួន
2026/03/02 03:05:40 pm
​មន្ត្រីជាន់ខ្ពស់៖ រុស្ស៊ី ទទួលយកការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន
2026/03/02 03:04:11 pm
​UN៖ ជនអន្តោប្រវេសន៍ ៤នាក់ស្លាប់ និង ១០នាក់ បាត់ខ្លួន នៅឆ្នេរសមុទ្រលីប៊ី
2026/03/02 03:02:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/02 05:52:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/01 09:11:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/02 03:08:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/27 12:09:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am